ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
មន្ទីរសាធារណការខេត្តប៉ៃលិន បន្តសកម្មភាពជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែ ដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព
ប៉ៃលិន៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានបន្តចុះអនុវត្តការងារថែទាំខួប និងការងារថែទាំប្រចាំលើបណ្តាញផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗជាច្រើនខ្សែ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជួសជុលកែលម្អគុណភាពផ្លូវ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែរលូន និងមានសុវត្ថិភាពខ្ពស់។


ការអភិវឌ្ឍ
ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន បន្តសកម្មភាពជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងសកម្ម
(ប៉ៃលិន)៖ ដើម្បីធានាបាននូវគុណភាពផ្លូវ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានបន្តចុះអនុវត្តការងារជួសជុល ថែទាំខួប និងថែទាំប្រចាំលើបណ្តាញផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្ត នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន ចែកចង្ក្រាន្តសន្សំសំចៃជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ
ព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៦ សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន បានរៀបចំពិធីសំណេះសំណាល និងចែកចង្ក្រាន្តសន្សំសំចៃជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ មកពីឃុំស្ទឹងកាច់ នៅសាលប្រជុំធំសាលាស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកជំទាវ មៀច សុធារី អគ្គលេខាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងលោកជំទាវ ពៅ សុខ ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តប៉ៃលិន និងលោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិន។


ការអភិវឌ្ឍ
មណ្ឌលសុខភាពភ្នំស្ពង់ ស្រុកសាលាក្រៅ ទទួលបានការកោតសរសើរ និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសុខាភិបាលប្រកបដោយក្រមសីលធម៌ និងគុណភាព
(ប៉ៃលិន)៖ មណ្ឌលសុខភាពភ្នំស្ពង់ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននិងកំពុងក្លាយជាទីពឹងពាក់ដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការបម្រើសេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងទំនួលខុសត្រូវខ្ពស់ ដែលធ្វើឱ្យអ្នកជំងឺទាំងក្នុងនិងក្រៅតំបន់មានការពេញចិត្ត និងជឿទុកចិត្តយ៉ាងខ្លាំងមកទទួលសេវាជាប្រចាំថ្ងៃ។


ការអភិវឌ្ឍ
មន្ត្រីជំនាញខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីតាមដានវឌ្ឍនៈភាពការងារ
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈឿន ឈិន អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Video Zoom) ដើម្បីតាមដាន និងវាយតម្លៃលើវឌ្ឍនៈភាពការងាររបស់បណ្តាអគ្គនាយកដ្ឋាន និងមន្ទីរជំនាញរាជធានី-ខេត្ត។


ការអភិវឌ្ឍ
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អត្ថប្រយោជន៍ និងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ដួង អ៉ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អត្ថប្រយោជន៍ និងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពលោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន និងជាប្រធានលេខាធិការដ្ឋាន។


ការអភិវឌ្ឍ
ព័ត៌មាន ទទក ប៉ៃលិន (Video)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា របស់ប្រទេសរុស្ស៊ី
ព័ត៌មាន ទទក ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា របស់ប្រទេសរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ អំពី ស្ថានភាពទូទៅ និងសក្តានុពលជាក់ស្តែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ លើការនាំចេញកសិផលទៅកាន់ទីផ្សារប្រទេសរុស្ស៊ី ព្រមទាំងការអភិវឌ្ឍវិស័យទេសចរណ៍បែបធម្មជាតិនៅក្នុងខេត្តប៉ៃលិន។


ការអភិវឌ្ឍ
លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តប៉ៃលិន បានចុះជួសជុលសំណង់ធារាសាស្ត្រស្រែអន្ទាក់ និងចុះពិនិត្យស្ថានភាពទឹក សម្រាប់ការងារបង្កបង្កើនផលស្រូវរដូវវស្សា ក្នុងស្រុកសាលាក្រៅ
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន និងមន្ត្រីជំនាញក្នុងអង្គភាព បានចុះជួសជុលទ្វារទឹក នៃសំណង់ធារាសាស្ត្រស្រែអន្ទាក់ ដែលបានរងការខូចខាត ក្រោយពីមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពីពេលមុន ស្ថិតក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។


ការអភិវឌ្ឍ
អភិបាលស្រុកសាលាក្រៅ៖ រួមគ្នាលើកតម្កើងកិត្តិយស និងមោទនភាពជាតិ គឺជាភារកិច្ចរបស់ប្រជាជនខ្មែរ
(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ រួមជាមួយកងកម្លាំងប្រជាការពារភូមិ ចុះអនុវត្តសកម្មភាពកែលម្អសោភ័ណភាព និងលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ ដោយបានធ្វើការរៀបចំផ្លាស់ប្តូរទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាពចាស់ រហែក និងស្លកពណ៌ ដោយជំនួសមកវិញ នូវទង់ជាតិថ្មីស្រឡាង ហើយសកម្មភាពផ្លាស់ប្តូរទង់ជាតិថ្មីនេះ បានធ្វើឡើងនៅតាមបណ្តោយស្ពានសន្តិភាព ដែលស្ថិតនៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


ការអភិវឌ្ឍ
មន្ទីរសាធារណការខេត្តប៉ៃលិន បន្តសកម្មភាពថែទាំ និងជួសជុលផ្លូវសំខាន់ៗ ធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព
(ប៉ៃលិន)៖ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានបន្តចុះអនុវត្តការងារថែទាំខួប និងថែទាំប្រចាំលើកំណាត់ផ្លូវខេត្ត និងផ្លូវជាតិនានា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឱ្យកាន់តែរលូន និងមានសុវត្ថិភាព។


ការអភិវឌ្ឍ
(Video) : ខេត្តក្រចេះ នឹងមានកំពង់ផែពហុបំណង ដែលអាចដឹកញ្ជូនតាមផ្លូវទឹកតាមគម្រោងព្រែកជីកហ្វូណនតេជោ ទៅដល់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុតែម្ដង
ខេត្តក្រចេះ នឹងមានកំពង់ផែពហុបំណង ដែលអាចដឹកញ្ជូនតាមផ្លូវទឹកតាមគម្រោងព្រែកជីកហ្វូណនតេជោ ទៅដល់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុតែម្ដង


ការអភិវឌ្ឍ
សម្តេចធិបតី អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣ខ្សែ តម្លៃជិត៤៤លានដុល្លារ នៅខេត្តក្រចេះ
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣ខ្សែ ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (WB)។ ពិធីនេះ មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកស្រី ថានៀ ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា។


ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បន្តសកម្មភាពជួសជុលនិងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ
ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានបន្តចុះអនុវត្តការងារថែទាំខួប និងថែទាំប្រចាំលើបណ្តាញផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ក្នុងគោលបំណងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងធានាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។

