ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ដាក់គំនូសចរាចរណ៍លើផ្លូវគមនាគមន៍ ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាព
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យការងារគូសគំនូសចរាចរណ៍ និងអ៊ុតគំនូសសញ្ញាចរាចរណ៍ផ្សេងៗ នៅលើផ្លូវគមនាគមន៍ដែលទើបស្ថាបនារួច ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការដាក់គំនូសចរាចរណ៍ និងសញ្ញាចរាចរណ៍នៅលើផ្លូវនេះ មានគោលបំណងជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពតាមដងផ្លូវ ឱ្យស្របតាមស្តង់ដារផ្លូវថ្នល់។


ការអភិវឌ្ឍ
អាជ្ញាធរសង្កាត់ទួលល្វា ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែងជិត ៧០០ម៉ែត្រ ឆ្លងកាត់ភូមិអូរច្រាកើត និងអូរច្រាលើ
ខេត្តប៉ៃលិន៖ ដើម្បីធានាបាននូវគុណភាពសំណង់ និងបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លោក ស្រី ទន់ ស៊ីម៉េន ចៅសង្កាត់ទួលល្វា និងក្រុមការងារ បានអញ្ជើញចុះពិនិត្យដំណើរការស្ថាបនាផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ៦៨៥ម៉ែត្រ និងទទឹង ៥ម៉ែត្រ ដែលកំពុងដំណើរការកសាងដោយក្រុមហ៊ុនម៉ៅការ ស្ថិតក្នុងភូមិអូរច្រាកើត និងភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ឯកឧត្តម ជា ចាន់ឌិន និងលោក សាក់ សាវរិទ្ធ នាំយកអំពូលសូឡាបំពាក់តាមដងផ្លូវជូនពលរដ្ឋក្នុងឃុំស្ទឹងត្រង់
ប៉ៃលិន៖ ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលរាត្រី ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ និងលោក សាក់ សាវរិទ្ធ ប្រធានក្រុមការងារចុះជួយភូមិបាយសី និងភូមិអន្លង់រក្សា បានដឹកនាំក្រុមការងារ រួមជាមួយលោកមេភូមិបាយសី និងលោកមេភូមិអន្លង់រក្សា ចុះនាំយក និងបំពាក់អំពូលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលព្រះអាទិត្យ (សូឡា) ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងភូមិទាំងពីរ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារវត្តរតនមុនី ហៅវត្តសែនសំបូរ ក្នុងឃុំសាលាក្រៅ
(ប៉ៃលិន)៖នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ ចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារវត្តរតនមុនី (ហៅវត្តសែនសំបូរ) ដែលស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


ការអភិវឌ្ឍ
មន្ទីរព័ត៌មានខេត្តប៉ៃលិន ចុះពិនិត្យដំណើរការផ្សាយទូរទស្សន៍ខ្សែកាបថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ
ប៉ៃលិន៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលដំណើរការផ្សាយទូរទស្សន៍ខ្សែកាប ដែលទើបតែបានរៀបចំ និងដំឡើងរួចរាល់នៅស្ថានីយ៍វិទ្យុ FM 90.5 MHz ស្ថិតក្នុងភូំិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ។ ការចុះពិនិត្យនេះធ្វើឡើងដើម្បីធានាថា ប្រព័ន្ធផ្សព្វផ្សាយខ្សែកាបថ្មីនេះ មានដំណើរការល្អឥតខ្ចោះ ប្រកបដោយគុណភាព រូបភាព និងសំឡេងច្បាស់ល្អ មុនពេលបម្រើជូនប្រជាពលរដ្ឋជាផ្លូវការ។


ការអភិវឌ្ឍ
អាជ្ញាធរស្រុកសាលាក្រៅ ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុង និងរៀបចំប្រព័ន្ធរំដោះទឹក ដើម្បីការពារការលិចលង់ក្នុងរដូវវស្សា
ប៉ៃលិន៖ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវដំណើរការគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ស្ថិតនៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេស និងពន្លឿនការដ្ឋានឱ្យសម្រេចបានតាមផែនការកំណត់។


ការអភិវឌ្ឍ
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្ម
ប៉ៃលិន៖ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្ម ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញ។


ការអភិវឌ្ឍ
រដ្ឋបាលខេត្តប៉ៃលិន ផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយក្រសួងមហាផ្ទៃ ស្តីពីវឌ្ឍនភាពការងារឆមាសទី១ និងទិសដៅបន្ត
ភ្នំពេញ៖ លោក គោស៊ុំ ប៊ុនសឿត អភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ នៅរាជធានីភ្នំពេញ។ កិច្ចសម្ភាសន៍នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពការងារសំខាន់ៗដែលរដ្ឋបាលខេត្តប៉ៃលិនសម្រេចបាន ក្នុងឆមាសទី១ ព្រមទាំងលើកឡើងពីទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦។


ការអភិវឌ្ឍ
រដ្ឋបាលស្រុកសាលាក្រៅ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៦៧១ម៉ែត្រ ជាគម្រោងមូលនិធិឃុំ សម្រាប់ឆ្នាំ២០២៦
ខេត្តប៉ៃលិន៖ អាជ្ញាធរស្រុកសាលាក្រៅ បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ៦៧១ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ ស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


ការអភិវឌ្ឍ
ផ្លូវបេតុងថ្មីប្រវែង ៣០០ម៉ែត្រ នៅភូមិស្រែត្នោត សង្កាត់អូតាវ៉ៅ កំពុងដំណើរការសាងសង់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ប៉ៃលិន៖ នាពេលបច្ចុប្បន្ន មានកម្មករ ប្រុស ស្រី ប្រមាណ ១០នាក់ កំពុងញ៉ាប់ដៃ ញ៉ាប់ជើងក្នុងការស្ថាបនាផ្លូវបេតុងអាម៉េថ្មីមួយខ្សែ មានប្រវែង ៣០០ម៉ែត្រ និងទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រែត្នោត សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។


ការអភិវឌ្ឍ
មន្ទីរសាធារណការខេត្តប៉ៃលិន បន្តសកម្មភាពថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ប៉ៃលិន៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម នៅក្នុងការអនុវត្តការងារថែទាំខួប និងថែទាំប្រចាំលើកំណាត់ផ្លូវខេត្តសំខាន់ៗចំនួនពីរខ្សែ ដើម្បីលើកកម្ពស់គុណភាពផ្លូវថ្នល់ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ។


ការអភិវឌ្ឍ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សម្រេចការសាងសង់អណ្តូងធន់នឹងអាកាសធាតុ ក្នុងជំហានទី១ ឆ្នាំ២០២៦
ប៉ៃលិន៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បាននិងកំពុងជំរុញសកម្មភាពសាងសង់អណ្តូងទឹកស្អាតធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជំហានទី១ ក្នុងឆ្នាំ២០២៦ រួមមានការបំពាក់ម៉ូទ័រ និងសាងសង់ខឿនរួចរាល់ចំនួន ៧ អណ្តូង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។


ការអភិវឌ្ឍ
ព័ត៌មាន ទទក ប៉ៃលិន (Video): មន្ទីរផែនការខេត្តប៉ៃលិនរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៥
ប៉ៃលិន៖ មន្ទីរផែនការខេត្តប៉ៃលិនបានរៀបចំពិធីការផ្សព្វផ្សាយលទ្ធផលបឋម ផលិតផលក្នុងស្រុកសម្រាប់ឆ្នាំ២០២៥ ដែលពិធីនេះស្ថិតក្នុងអធិបតីភាពលោកស្រី ឡូញ ឈាង អភិបាលរងខេត្តប៉ៃលិនតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាលខេត្តប៉ៃលិន និងលោក វី សូវិល អគ្គនាយរងនៃវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមានការអញ្ជើញចូលរួមពី គណៈប្រតិភូ កងកម្លាំងប្រដាប់អាវុធ លោកលោកស្រីអនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុងស្រុក បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងមន្រ្តីនៃមន្ទីរផែនការផងដែរ។

