ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សុខាភិបាល
គិតមកដល់ពេលបច្ចុប្បន្ននេះ មានពលរដ្ឋចូលព្យាបាលជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក កើនឡើងប្រមាណ៨០%
(ភ្នំពេញ )៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលបានមកទទួលសេវាសុខភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក មានការកើនឡើងប្រមាណជា៨០% ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួងម៉ែ» ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


សុខាភិបាល
តួនាទីសំខាន់ៗ របស់វីតាមីនសេ (C)
សុខភាពៈ វីតាមីនសេ (អាស៊ីតអាស្ក័បបិក) ឬវីតាមីនប្រឆាំងការអស់កម្លាំង មានតួនាទីសំខាន់ៗ ប្រឆាំងអុកស៊ីដកម្ម ជួយប្រព័ន្ធការពាររាងកាយ ជំនួយស្បែក និងបង្ការភាពជ្រីវជ្រួញ ជួយសរីរៈនានា ប្រឆាំងប្រតិកម្មអាឡែកស៊ី ជួយឱ្យស្នាមរបួសឆាប់ផ្សះ ជួយកាត់បន្ថយឥទ្ធិពលពុលមួយចំនួនក្នុងថ្នាំជក់។ ខាងក្រោមនេះ គឺជាការបញ្ជាក់ជូន ពីការចូលរួមចំណែករបស់វីតាមីនសេ ចំពោះសុខភាព។


សុខាភិបាល
(វីដេអូ) : ភាពកក់ក្តៅ និងទំនុកចិត្តរបស់ស្ត្រីមានផ្ទៃពោះ លើសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្រចាប់ ខេត្តប៉ៃលិន
ការយកចិត្តទុកដាក់ខ្ពស់លើសុខភាពមាតា និងទារក គឺជាកត្តាគន្លឹះដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរមូលដ្ឋានខេត្តប៉ៃលិន តែងតែលើកកម្ពស់ជាប្រចាំ។ នៅមណ្ឌលសុខភាពក្រចាប់ ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ការផ្តល់សេវាពិនិត្យផ្ទៃពោះ និងការសម្រាលកូន បាននិងកំពុងបង្កើតនូវភាពកក់ក្តៅ និងការពេញចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូនស្ត្រីក្នុងមូលដ្ឋាន។


សុខាភិបាល
មនុស្សគ្រប់រូបតែងកើតជំងឺរលាកសន្លាក់ ព្រោះមូលហេតុអ្វី?
ជំងឺរលាកសន្លាក់ឆ្អឹង គឺជាការសឹករេចរិលនៃសន្លាក់ឆ្អឹង។ សន្លាក់ដែលងាយរងការបំផ្លាញ គឺសន្លាក់ត្រង់ដៃ ជង្គង់ ជើង និងត្រកៀក។
ជាទូទៅ ជំងឺរលាកសន្លាក់កើតឡើងលើមនុស្សពេញវ័យដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ។ ចំពោះមនុស្សវ័យក្មេងដែលកើតជំងឺនេះ អាចបណ្ដាលមកពីតំណពូជ ឬសន្លាក់ឆ្អឹងខុសប្រក្រតី ជាក់ស្ដែង ស្រទាប់ឆ្អឹងស្ដើង និងភាពមិនស៊ីគ្នារវាងសន្លាក់ឆ្អឹង និងក្បាលឆ្អឹង ហើយដែលជាទូទៅឧស្សាហ៍កើតឡើងត្រង់តំបន់អាងត្រគាក។


សុខាភិបាល
តើជម្ងឺស្ទះឫដាច់សរសៃឈាមក្នុងខួរក្បាល ឬStroke មានរោគសញ្ញាដូចម្ដេច?
ជំងឺស្ទះ ឫដាច់សរសៃឈាមខួរក្បាល (Stroke) ជាជំងឺបន្ទាន់ដែលអាចបណ្តាលឱ្យពិការភាពធ្ងន់ធ្ងរ ឬស្លាប់បាន។ ការការពារគឺសំខាន់ ប៉ុន្តែប្រសិនបើមានរោគសញ្ញាកើតឡើង ត្រូវទៅមន្ទីរពេទ្យ ភ្លាមៗ មិនត្រូវរង់ចាំឱ្យបាត់ដោយខ្លួនឯងទេ។ ខាងក្រោមនេះជាការពន្យល់លម្អិតអំពីការការពារ ការព្យាបាល និងការថែទាំ។


សុខាភិបាល
សូមអ្នកទៅពេទ្យជាបន្ទាន់ បើឈឺខ្នងរហូតលេចចេញអាការទាំងនេះ
ដូចអ្នកបានជ្រាបរួចមកហើយពីមូលហេតុដែលបង្កឱ្យឈឺខ្នង ដែលរួមមាន សម្ពាធលើសាច់ដុំ ឬសរសៃចងឆ្អឹង រលាកសន្លាក់ កោងខ្នង ជាដើម។
តែបើអ្នកឈឺឆ្អឹងខ្នងរហូតលេចចេញអាការបែបនេះ សូមប្រញាប់រុះរាន់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះវាមិនមែនជាការឈឺឆ្អឹងខ្នងធម្មតានោះទេ វាអាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយដែលកំពុងតែមាន ឬវិវត្តក្នុងរាងកាយរបស់យើង។


សុខាភិបាល
វីដេអូរបទយកការណ៍៖ «ភាពកក់ក្តៅ និងទំនុកចិត្តរបស់ស្ត្រីមានផ្ទៃពោះ លើសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្រចាប់ ខេត្តប៉ៃលិន»
សូមទស្សនាវីដេអូរបទយកការណ៍៖ «ភាពកក់ក្តៅ និងទំនុកចិត្តរបស់ស្ត្រីមានផ្ទៃពោះ លើសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្រចាប់ ខេត្តប៉ៃលិន»
ផលិតដោយ មន្ទីរព័ត៌មានខេត្តប៉ៃលិន


សុខាភិបាល
ទឹកអង្ករ ទឹកដោះគោឆៅ និងទឹកឃ្មុំ ជាម៉ាស់បិតមុខដ៏អស្ចារ្យរបស់ជប៉ុន
ជនជាតិជប៉ុន បានចាត់ទុកថា អង្ករជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ថែរក្សាសម្រស់ ដោយសារតែអង្ករផ្ទុកនូវសារជាតិ ជួយការពារស្បែកប្រឆាំងពីពន្លឺព្រះអាទិត្យ ផ្ទុកអាស៊ីត Linoleic និងសារជាតិ Squalene ដែលជាសារជាតិប្រឆាំងអុកស៊ីតកម្ម ជម្រុញដល់ការផលិតកូឡាជែនក្នុងស្បែក បន្ថយភាពជ្រីវជ្រួញ ជួយរក្សាស្បែក និងសម្រស់ឱ្យនៅក្មេងជាងវ័យ។ ហេតុនេះហើយ ទើបអង្ករត្រូវបានគេយកទៅធ្វើជាម៉ាស់បិតមុខ។


សុខាភិបាល
តើអ្វីជា ជំងឺផ្តាសសាយ ?
១. និយមន័យ
ជំងឺ ផ្ដាសសាយ(Common cold ) គឺជាការបង្ករោគដោយមេរោគវីរ៉ុស នៅផ្លូវដង្ហើមផ្នែកខាងលើ, ជាទូទៅវាមិនមានផលប៉ៈពាល់ធ្ងន់ធ្ងរនោះទេ ហើយក្មេងអាយុក្រោយ6ឆ្នាំ គឺជាក្រុមក្មេងដែលប្រឈមជាងគេ។


សុខាភិបាល
បំបាត់អាការតឹងច្រមុះដោយវិធីងាយៗ
សុខភាព៖ ដើម្បីបន្ថយអាការតឹងច្រមុះ លោកអ្នកគួរតែយល់ដឹងពីគន្លឹះព្យាបាលងាយៗទាំងអស់នេះ ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ និងសម្រួលដល់អាការតឹងច្រមុះដែលរំខានដល់លោកអ្នក។


សុខាភិបាល
អត្ថប្រយោជន៍ជាច្រើនរបស់ស្លឹក និងផ្លែត្របែកខ្ចី
ត្របែក គឺជាផ្លែឈើសម្បូរទៅដោយវីតាមីនជាច្រើនដូចជា វីតាមីនA C B2 K និង E រួមទាំងសារធាតុរ៉ែផ្សេងៗទៀតរួមមាន ម៉ាញេទិច ផូស្វ័រ ជាតិដែក ស្ពាន់ និង កាល់ស្យូម ព្រមទាំងផ្ទុកនូវសារធាតុ Lycopene ដែលជាសារធាតុម្យ៉ាងជួយប្រឆាំងការលូតលាស់នៃកោសិការមហារីកសុដន់ និង សួត។ បន្ថែមពីលើនេះដែរ គេរកឃើញថា ស្លឹក និងផ្លែត្របែកខ្ចី ផ្ទុកនូវសារធាតុដែលជួយព្យាបាលជំងឺរាគរូស និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតចំពោះសុខភាព។


សុខាភិបាល
វិធី ៣ យ៉ាងពីអំពិលទុំ ជួយធ្វើឱ្យស្បែកមុខស ម៉ដ្ឋ រលោង និងបំបាត់ខ្លាញ់
សុខភាព៖ អំពិលទុំ ជាប្រភេទផ្លែឈើហូបផ្លែ ដែលត្រូវបានគេយកទៅផ្សំសម្រាប់ថែរក្សាស្បែក។
ជាការពិតណាស់ អំពិលទុំ ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Flavanoids វីតាមីន A វីតាមីន C ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី បន្ថយការរលាក ព្រមទាំងជំនួយដល់សុខភាពស្បែក ដូចជា បំបាត់ខ្លាញ់ បំបាត់ស្នាមជ្រីវជ្រួញ ធ្វើឱ្យស្បែកមុខ-ស និងទន់រលោង។


សុខាភិបាល
បទយកការណ៍ (Video) : ការលើកកម្ពស់គុណភាពសេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយសមធម៌ និងភាពកក់ក្តៅ នៅមណ្ឌលសុខភាពអូរច្រា ខេត្តប៉ៃលិន
មណ្ឌលសុខភាពអូរច្រា ដែលមានទីតាំងស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជារៀងរាល់ថ្ងៃ មណ្ឌលសុខភាពទទួលបានប្រជាពលរដ្ឋមកទទួលសេវាជាមធ្យមពី ៣០ ទៅ ៤០នាក់ ដោយក្នុងនោះថ្ងៃចន្ទ អង្គារ និងព្រហស្បតិ៍ ជាថ្ងៃដែលមានចំនួនអ្នកមកទទួលសេវាកុះករជាងគេ។ ផ្នែកដែលមមាញឹកខ្លាំង រួមមាន ការពិគ្រោះជំងឺក្រៅ ចាក់វ៉ាក់សាំង និងការពិនិត្យផ្ទៃពោះ។

