ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូរ) ឯកឧត្តម ទេព អស្នារិទ្ធ៖ «ខំគិតទើបយល់ នៅពេលយល់ហើយ ទើបមិនចែករំលែកព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលនាំឱ្យមានគ្រោះថ្នាក់ និងវឹកវរក្នុងសង្គម»
(វីដេអូរ) ការលើកឡើងរបស់ឯកឧត្តម ធ្វើឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពី «ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ដែលបានរៀបចំជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ១.០០០នាក់ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ៕ ប្រភព៖ ក្រសួងព័ត៌មាន


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំតម្រង់ទិសលើការផលិតបទយកការណ៍ ស្តីពីគោលនយោបាយអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល
ប៉ៃលិន៖ ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ដឹកនាំដោយលោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណៈមតិ បានអញ្ជើញចូលរួមកិច្ចប្រជុំតម្រង់ទិសតាមរយៈប្រព័ន្ធវីដេអូ Zoom ជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីទទួលបាននូវការណែនាំ និងទិសដៅការងារសំខាន់ៗ ក្នុងការផលិតបទយកការណ៍ព័ត៌មានឆ្លុះបញ្ចាំងពីគោលនយោបាយអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាលកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តប៉ៃលិន ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «នីតិវិធី នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្សព្វផ្សាយកញ្ចប់អត្ថប្រយោ ជន៍ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» តាមរយៈប្រព័ន្ធអនឡាញ
(ប៉ៃលិន)៖ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្ត បានអញ្ជើញដឹកនាំលោក-លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តប៉ៃលិន ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី «នីតិវិធីនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្សព្វផ្សាយកញ្ចប់អត្ថប្រយោជន៍ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលកម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ាត សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ (Zoom Cloud Meeting) ដោយមានសមាសភាពចូលរួមសរុបចំនួន ៣៨ នាក់ ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាលាក្រៅ បានបើកវេទិកាសាធារណៈថ្នាក់ស្រុក ដើម្បីបង្កើតឱកាសជួបប្រាស្រ័យទាក់ទងគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ
(ប៉ៃលិន)៖ នៅសាលាបឋមសិក្សាក្ងោក នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាលាក្រៅ បានបើកវេទិកាសាធារណៈថ្នាក់ស្រុក ក្នុងគោលបំណងដើម្បីបង្កើតឱកាសជួបប្រាស្រ័យទាក់ទង ដោយផ្ទាល់រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាលាក្រៅ ព្រមទាំងមានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាលាក្រៅ, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត,លោក-លោកស្រីអភិបាលរងស្រុក លោកនាយក-នាយករងរដ្ឋបាលស្រុក, ប្រធានការិយាល័យ/អង្គភាពជុំវិញស្រុក, អាជ្ញាធរឃុំ-ភូមិ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ
ប៉ៃលិន៖ រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីដាក់បទបញ្ជា និងណែនាំផ្ទាល់ដល់តំណាងក្រុមហ៊ុនកាស៊ីណូចំនួន ០៨ទីតាំង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យបញ្ឈប់រាល់សកម្មភាពភ្នាល់តាមប្រព័ន្ធអនឡាញ (Online Betting) ត្រឹមដំណាច់ខែកញ្ញា នេះ ជាកំហិត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តប៉ៃលិន បើកវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព ដល់មន្ត្រីរាជការរដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បើកវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់មន្ត្រីរាជការរដ្ឋបាលខេត្ត មន្ត្រីនៃមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សមត្ថភាព ដល់មន្ត្រីរាជការរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដែលពិធីក្រោមអធិបតីភាព លោក មុត ភិសិទ្ធនា អភិបាលរងខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅសាលប្រជុំសាលាខេត្តប៉ៃលិន ដែលវគ្គបណ្ដុះបណ្ដាលនេះ មានរយះពេល ០២ថ្ងៃ គិតចាប់ពីថ្ងៃទី ១០-១១ ខែកញ្ញា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម
ប៉ៃលិន៖ រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូខេត្តតៃនិញ ដែលដឹកនាំដោយឯកឧត្តម ផាម តឹនហ្វ័រ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងជាប្រធានគណៈកម្មការណែនាំ ៥២៥ខេត្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅលើទឹកដីខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត បាន ស្រីមុំ និងឯកឧត្តម សុខ លូ ចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង
បាត់ដំបង៖ នៅសាលប្រជុំធំសាលាខេត្តបាត់ដំបងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ជួបប្រជុំតាមប្រព័ន្ធ Zoom ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពង្រឹងការផលិត និងផ្សព្វផ្សាយព័ត៌មាន ជូនប្រជាពលរដ្ឋ
(ប៉ៃលិន)៖ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៧ លោកស្រី មើក សុខា អនុប្រធានមន្ទីរព័ត៌មានខេត្ត ប៉ៃលិន បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារព័ត៌មាន និងសាធារណៈមតិខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលផ្តោតសំខាន់លើការពិភាក្សា និងដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដើម្បី លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
(Video) : សម្តេចធិបតី នាំក្រុមគ្រួសារដើរលេងកម្សាន្តនៅ Walk Street
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ "ទីបំផុតខ្ញុំបាននាំភរិយា និងកូនមកលេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោងទៅសម្ពោធទីនោះត្រូវបានលើកពេលជាបន្តបន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ។
ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំងសន្តិសុខនិងសណ្តាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលក្ខណៈអោយប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសបានមកលេងកំសាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកំសាន្ត។
ខ្ញុំក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោកអ៊ំ ពូមីង បងប្អូន ក្មួយៗ សម្រាប់រូបខ្ញុំ ព្រមទាំងភរិយា និងកូន"។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
ប៉ៃលិន៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ប៉ៃលិន៖ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងមន្ត្រីជំនាញពាក់ព័ន្ធ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ថោង សុផាណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិកវិទ្យាស្ថាន ព្រមទាំងសិស្សនិស្សិត នៃវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) សាខាខេត្តប៉ៃលិន ដើម្បីលើកកម្ពស់វិស័យអប់រំថ្នាក់ឧត្តមសិក្សានៅក្នុងខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អណត្តិទី៤
ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។

