ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់
ប៉ៃលិន៖ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃ គណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការអនុវត្តន៍ គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ឆ្នាំ២០២៦ ដើម្បីជំរុញការគ្រប់គ្រងគុណភាព តម្លាភាព សំរាប់ផ្តល់ផលប្រយោជន៍នៅមូលដ្ឋាន និងជំរុញការផ្តល់សេវ៉ាសាធារណៈ នានា ឱ្យបានលឿនឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល។


សកម្មភាពថ្នាក់ដឹកនាំ
កងរាជអាវុធហត្ថខេត្តប៉ៃលិន នាំយកថវិកាមូលនិធិជាង ២លានរៀល ចូលរួមរំលែកទុក្ខគ្រួសារយោធិនក្រោមឱវាទ
ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក នួន ធុល មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារនាំយកថវិកាមូលនិធិមហាកងរាជអាវុធហត្ថ ចំនួន ២,២៥០,០០០ រៀល (ពីរលានម្ភៃប្រាំម៉ឺនរៀល) ទៅប្រគល់ជូនដើម្បីចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារលោកពលបាលត្រី ម៉េង សំអូន សមាជិកកងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន
ប៉ៃលិន៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេ ត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ ប្រចាំខែសីហា និងពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ព្រមទាំងប្តេជ្ញាចិត្តមិនឱ្យបទល្មើសនេះកើតមាន នៅតាមបណ្តាមូលដ្ឋានក្នុងភូមិសាស្រ្តខេត្តប៉ៃលិនជាដាច់ខាត។


សកម្មភាពថ្នាក់ដឹកនាំ
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ តាមប្រព័ន្ធ Video Conference
ប៉ៃលិន៖ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) ដើម្បីស្វែងយល់ និងត្រៀមអនុវត្តនីតិវិធីជ្រើសរើសកម្លាំងឱ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ជួបប្រជុំតាមប្រព័ន្ធ Zoom ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ
ខេត្តប៉ៃលិន៖ ក្រុមការងារព័ត៌មាន និងសាធារណៈមតិ ខេត្តប៉ៃលិន ដឹកនាំដោយលោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណៈមតិខេត្ត បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគោលបំណងកំណត់ទិសដៅ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់ការប្រមូល និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ជូនដល់សាធារណៈជន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជា របស់ប្រទេសរុស្ស៊ី
ប៉ៃលិន៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធាន BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ច សិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ក្នុងការវិនិយោគលើសក្តានុពលវិស័យកសិកម្មសម្រាប់ការនាំចេញកសិផលទៅទីផ្សារប្រទេសរុស្ស៊ី រួមទាំងវិស័យទេសចរណ៍បរិស្ថានធម្មជាតិ ដោយសាខេត្តប៉ៃលិន ជាខេត្តមួយសំបូរសក្តានុពល កសិកម្មផលិតផលបន្លែផ្លែឈើធម្មជាតិជាច្រើន និងមានបរិស្ថានស្អាតសំរាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកសំរាកលំហែរកំសាន្ត។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (Video) ▶ អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
ព័ត៌មាន ទទក ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (Video) ▶: អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត
ព័ត៌មាន ទទក ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ លោកស្រី មល់ ស៊្រឹម អនុប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាលនៃការិយាល័យប្រជាពលរដ្ឋខេត្តប៉ៃលិន និងលោក កែវ ស៊ីថា មេភូមិអូរដូនតាលើ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
▶️វីដេអូ( Video) ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្នុងកាលៈទេសៈសកលដ៏គ្រោះថ្នាក់ យើងត្រូវតែគិតគូរឡើងវិញអំពីតួនាទីពិត ប្រាកដនៃអំណាចនីតិប្បញ្ញត្តិ
▶️វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្នុងកាលៈទេសៈសកលដ៏គ្រោះថ្នាក់ យើងត្រូវតែគិតគូរឡើងវិញអំពីតួនាទីពិត ប្រាកដនៃអំណាចនីតិប្បញ្ញត្តិ និងរបៀបដែលយើងអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដោយប្រសិទ្ធភាពជាមួយអំណាចនីតិប្រតិបត្តិ។ អំណាចនីតិប្បញ្ញត្តិ មិនអាចដំណើរការត្រឹម តែជាម៉ាស៊ីនអនុម័តច្បាប់ដោយអកម្ម ឬជាអ្នកឈរមើលវិបត្តិដែលកំពុងកើតឡើងនោះឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
ប៉ៃលិន៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។


សកម្មភាពថ្នាក់ដឹកនាំ
▶️វីដេអូ (Video) ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការពិតនាពេលបច្ចុប្បន្នបានក្រើនរំលឹកយើងថា ទោះបីជាយើងត្រឹមតែអង្គុយមើល ភ្លើងសង្គ្រាមនៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នា។
▶️វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការពិតនាពេលបច្ចុប្បន្នបានក្រើនរំលឹកយើងថា ទោះបីជាយើងត្រឹមតែអង្គុយមើល ភ្លើងសង្គ្រាមនៅតំបន់ដទៃក៏ដោយ ក៏ផ្សែងហុយអាចធ្វើឱ្យយើងថប់ដង្ហើមដូចគ្នា។ ផលប៉ះពាល់សេដ្ឋកិច្ចដែលបណ្ដាលមកពីសង្គ្រាមនៅឆ្ងាយៗ មិនមែនជារឿងដាច់ដោយឡែកទៀតទេ តែបានប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចក្នុងស្រុករបស់យើង តាមរយៈតម្លៃប្រេងឥន្ធនៈដែលហក់ឡើងយ៉ាងគំហុក ការផ្តាច់ចរន្តទីផ្សារនាំចេញ និងអត្រាអតិផរណាកាន់តែខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
▶️វីដេអូ (Video) ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់ តែកើនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់ តែកើនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនានៃប្រជាជាតិ របស់យើងមិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ ហើយក៏មិនអាស្រ័យលើការប្រែប្រួលមិនប្រាកដប្រជានៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។ ជោគវាសនា នៃប្រជាជាតិរបស់យើង គឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត
ប៉ៃលិន៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ លោកស្រី មល់ ស៊្រឹម អនុប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាលនៃការិយាល័យប្រជាពលរដ្ឋខេត្តប៉ៃលិន និងលោក កែវ ស៊ីថា មេភូមិអូរដូនតាលើ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

