ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
សូមកុំប្រើប្រាស់ scams online ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? សូមកុំប្រើប្រាស់ scams online ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ភាគីថៃបានគ្រោងរៀបចំនាំសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងអ្នកសារព័ត៌មានថៃ និងអន្តរជាតិទៅកាន់តំបន់ព្រំដែន រួមមានតំបន់អូរស្មាច់-ច្រកជាំ ក្រោមហេតុផលថា ដើម្បីឱ្យពួកគេអាចមើលឃើញស្ថានការណ៍ដោយផ្ទាល់ និង «ផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ»។


នយោបាយ
(Video) : លោកJean Luc Moreau Deleris អ្នកថតរូបបារាំងដែលនាំឲ្យគេស្វែងយល់ពីសង្រ្គាមឈ្លានពានរបស់ថៃក្នុងដីកម្ពុជា
សង្រ្គាមវាយប្រហារឈ្លានពានរបស់យោធាថៃចូលក្នុងដីកម្ពុជាមិនមែនជារឿងតូចតាចដែលគេត្រូវមើលរំលង។ អ្នកកាសែតថតរូបបារាំង លោក Jean Luc Moreau Delerisបាននាំយករូបភាពស្តីពីទុក្ខវេទនារបស់ប្រជាជនភៀសខ្លួនខ្មែរ ការបំផ្លិចបំផ្លាញប្រាសាទ ផ្ទះសម្បែងដោយសារស្នាដៃវាយប្រហាររបស់កងទ័ពថៃ មកលាតត្រដាងឲ្យគេឃើញ នៅក្នុងមហោស្រពរូបថតកាសែតVisa pour l’image ដែលជាព្រឹត្តិការណ៍អន្តរជាតិដ៏ល្បីឈ្មោះមួយនៅប្រទេសបារាំង។


នយោបាយ
សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតមកត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណមតិជាតិ និងអន្តរជាតិជ្រាបថា ចាប់តាំងពី បទឈប់បាញ់រវាងកម្ពុជា និងថៃ បានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផ្អែកតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ភាគីថៃពុំបានអនុវត្តតាមកាតព្វកិច្ច បទឈប់បាញ់នេះឱ្យបានពេញលេញ និងស្មោះត្រង់ឡើយ។ ផ្ទុយទៅវិញ យោធាថៃបាននិងកំពុងបន្តរំលោភយ៉ាង ធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា តាមរយៈការកាន់កាប់ទីតាំងស៊ីវិល ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ពលរដ្ឋស៊ីវិល និងការរារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ។
ក្រសួងមហាផ្ទៃ សូមធ្វើបច្ចុប្បន្នភាពទិន្នន័យបឋម គិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដូចខាងក្រោម៖


នយោបាយ
សេចក្តីថ្លែងការណ៍ របស់ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា បដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ធ្វើឡើងដោយគណៈ កម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ហើយបញ្ជាក់ជាថ្មីនូវអធិបតេយ្យភាពដែលមិន អាចរំលោភបំពានបានរបស់កម្ពុជាលើទឹកដីរបស់ខ្លួន ដែលត្រូវបានចាក់គ្រឹះយ៉ាងរឹងមាំតាមផ្លូវច្បាប់ ដោយសន្ធិសញ្ញាអន្តរជាតិជាប្រវត្តិសាស្ត្រ។


នយោបាយ
សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា
ស្ថានភាពពលរដ្ឋភៀសសឹក ក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃលើកទី២ ខែធ្នូ ឆ្នាំ២០២៥
ពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ បានភៀសសឹក ក្នុងនោះ ស្ត្រី ១០ ០១២ នាក់ កុមារ ៦ ០៦៦ នាក់។ រហូតដល់ខែសីហា ឆ្នាំ២០២៦ នៅមាន ២០.០០០ នាក់ មិនអាចវិលត្រឡប់ ដោយសារការកាន់កាប់ ដាក់តុងតឺន័រ រាយលួសបន្លា និងឈូសកម្ទេចផ្ទះសម្បែង និងការកាន់កាប់ ទឹកដីកម្ពុជា ដោយខុសច្បាប់ពីសំណាក់យោធាថៃ។
-ជនរងគ្រោះ ជាជនស៊ីវិល ដោយសារសកម្មភាពឈ្លានពានរបស់យោធាថៃ គឺ ស្លាប់: ៣២ នាក់, រងរបួស ៩៤ នាក់ សរុបជនរងគ្រោះ ១២៦នាក់។
- ការផ្អាកសេវាសាធារណៈជាមូលដ្ឋានៈ
ខេត្តឧត្តរមានជ័យ: សាលារៀន ចំនួន ៦កន្លែង និង មន្ទីរពេទ្យ/មណ្ឌលសុខភាព ចំនួន៤ កន្លែង នៅបន្តបិទទ្វារ
ខេត្តបន្ទាយមានជ័យ: សាលារៀន ចំនួន៥ សុខាភិបាល ១ នៅបន្តបិទទ្វារ
ខេត្តព្រះវិហារ: សាលារៀន ចំនួន៤ សុខាភិបាល ២ទីតាំង នៅ បន្តបិទទ្វារ


នយោបាយ
AFP News Agency (Video) : ផ្ទះថ្មីៗដែលមានរូបរាងដូចៗគ្នាជាង ៣,០០០ ខ្នង ត្រូវបានសាងសង់តម្រៀបជាជួរយ៉ាងមានរបៀបរៀបរយនៅលើវាលទំនាបមួយក្នុងប្រទេសកម្ពុជា មិនឆ្ងាយប៉ុន្មានពីព្រំដែនថៃ
ផ្ទះថ្មីៗដែលមានរូបរាងដូចៗគ្នាជាង ៣,០០០ ខ្នង ត្រូវបានសាងសង់តម្រៀបជាជួរយ៉ាងមានរបៀបរៀបរយនៅលើវាលទំនាបមួយក្នុងប្រទេសកម្ពុជា មិនឆ្ងាយប៉ុន្មានពីព្រំដែនថៃ។ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនដែលកំពុងរស់នៅទីនោះ និងត្រូវបានបង្ខំឱ្យភៀសខ្លួនដោយសារជម្លោះ មានបំណងប្រាថ្នាតែមួយគត់ គឺ ចង់វិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
More than 3,000 new identical houses rise in a grid formation from a Cambodian plain not far from the Thai border, but most of the residents, displaced by conflict, just want to return home.


នយោបាយ
កម្ពុជាតវ៉ាប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការយ៉ាងខ្លាំងប្រឆាំងនឹងការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ ចូលក្នុងដែនដីកម្ពុជា ដែលរំលោភបំពានយ៉ាងច្បាស់មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា លើច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។


នយោបាយ
ស្វែងយល់ពីកាលប្បវត្តិនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើទឹកដីកម្ពុជា
ស្វែងយល់ពីកាលប្បវត្តិនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើទឹកដីកម្ពុជាដោយចាប់ផ្តើមពីការរៀបចំផែនការ«យកដី» → រៀបចំផែនការយោធា → ត្រៀមសមត្ថភាពប្រតិបត្តិការ → ប្រើកម្លាំង → បង្កើតវត្តមានយោធា និងដោតទង់ជាតិក្រោយការប្រយុទ្ធ។ នេះជាសកម្មភាពឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ


នយោបាយ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ព្រឹក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំធ្វើបទបង្ហាញជូនក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រ កម្ពុជា (MACPP) ដែលមានចំនួន ២២រូប តំណាងមកពី ១៨ប្រទេស ស្តីពីបច្ចុប្បន្នភាព និងស្ថានការណ៍ ចុងក្រោយតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីស្តីការក្រសួងការពារជាតិ។


នយោបាយ
(Video) : សារព័ត៌មានអាល្លឺម៉ង់ DW News បានរាយការណ៍ពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ ដែលយោធាថៃបានបិទផ្លូវដោយដាក់កុងតឺន័រ រាយលួសបន្លា
សារព័ត៌មានអាល្លឺម៉ង់ DW News បានរាយការណ៍ពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ ដែលយោធាថៃបានបិទផ្លូវដោយដាក់កុងតឺន័រ រាយលួសបន្លា មិនឱ្យប្រជាពលរដ្ឋជាជនភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
លោក Georg Matthes បានរាយការណ៍ថាកម្ពុជានិងថៃមានបទឈប់បាញ់ជាមួយគ្នា ប៉ុន្តែមានភាពផុយស្រួយ។ លោកធ្លាប់បានមកប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅមុនការបើកការវាយប្រហារឈ្លានពានកម្ពុជាសាជាថ្មីនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ រវាងស្ថានភាពកាលពីមួយឆ្នាំមុន គឺខុសគ្នាដែលយោធាថៃបានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។
សូមអញ្ជើញទស្សនា!


នយោបាយ
Le Monde៖ ប្រាំពីរខែគ្មានការប្រយុទ្ធ ប៉ុន្តែស្លាកស្នាមនៃជម្លោះនៅតែបន្តលើទឹកដី និងជីវិតប្រជាជនកម្ពុជា
ប្រាំពីរខែក្រោយការប្រយុទ្ធបានស្ងប់ស្ងាត់ ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃនៅមិនទាន់វិលត្រឡប់ទៅរកប្រក្រតីភាពឡើយ។ ផ្ទះសម្បែងត្រូវបានបំផ្លាញ ប្រជាពលរដ្ឋរាប់ម៉ឺននាក់មិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ខ្លួន កុងតឺន័ររារាំងផ្លូវ និងទីតាំងមួយចំនួននៅតែស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃ។


នយោបាយ
ឯកឧត្តម នេត្រ ភក្ត្រា បង្កើនការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការកែទម្រង់ និងពង្រឹងប្រសិទ្ធភាព នៃការផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវតម្លាភាព ភាពច្បាស់លាស់ និងការឆ្លើយតបបានទាន់ពេលវេលា ទៅកាន់សាធារណជន។
ថ្លែងក្នុងកិច្ចប្រជុំស្តីពី «ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីមន្ត្រីនាំពាក្យមកពី បណ្តាក្រសួង និងស្ថាប័ននានា ដែលជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល កាលពីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។


នយោបាយ
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស។

