ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

បទយកការណ៍
ទំពាំងបារាំង មិនត្រឹមតែផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏ផ្តល់ប្រាក់ចំណូលគួរសមដល់កសិករ
ទំពាំងបារាំង គឺជាដំណាំបន្លែមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ និងផ្តល់ផលប្រយោជន៍ច្រើនដល់សុខភាព ហើយផ្តល់ប្រាក់ចំណូលវិញក៏ល្មមគួរសមដល់កសិករផងដែរ។ បច្ចុប្បន្ននេះ មានប្រជាកសិករកម្ពុជាកាន់តែច្រើនឡើងៗ បានចាប់អារម្មណ៍ដាំដំណាំទំពាំងបារាំងនេះ ខណៈដែលផ្ទៃដីដាំដុះមានការកើនឡើងជារៀងរាល់ឆ្នាំ។ ចំពោះខេត្តប៉ៃលិន ប្រជាកសិករបានចាប់ផ្ដើមដាំដំណាំទំពាំងបារាំងនេះនៅក្នុងឆ្នាំ២០១៦ ក្រោមការរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន។


បទយកការណ៍
ទឹកជ្រោះធម្មជាតិ បយ៉ាខា មានសម្រស់យ៉ាងស្រស់ស្អាត លាក់ខ្លួនក្នុងព្រៃភ្នំ
ទឹកជ្រោះធម្មជាតិ បយ៉ាខា មានសម្រស់យ៉ាងស្រស់ស្អាត លាក់ខ្លួនក្នុងព្រៃភ្នំ កត់ត្រាប្រវត្តស្នេហ៍របស់ចៅចិត្ត លើឃុននារី បុត្រីសេដ្ឋី ខេត្តប៉ៃលិន ក្នុងបទចំរៀងរបស់លោកតា ស៊ីន ស៊ីសាមុត ដែលមានចំណងជើងថា” យីហ៊ុបប៉ៃលិន”។


បទយកការណ៍
បទយកការណ៍ ស្តីពី ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន
ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន ចាប់ផ្តើមបញ្ចុះបឋមសីលា នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមាន ឈ្នះ ឈ្នះ និងចាប់ផ្តើមបុកគ្រឹះកសាង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។ វិមាន ឈ្នះ ឈ្នះ ខេត្តប៉ៃលិន មានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦,០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

