ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ video conferene
(ប៉ៃលិន)៖ ក្រោមការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក តេង គៀក មេបញ្ជាការរង ទទួលបន្ទុកការងារកសាងកម្លាំង បានដឹកនាំមន្ត្រីក្រោមឱវាទសរុបចំនួន ៥រូប មានប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យបុគ្គលិក និងនាយការិយាល័យចំណុះ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ (Video Conference) ក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។


សន្តិសុខសង្គម
ព័ត៌មាន ទទក ប៉ៃលិន( Video) ÷រដ្ឋបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខប្រចាំខែសីហា និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្ត យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ព័ត៌មាន ទទក ប៉ៃលិន÷រដ្ឋបាលខេត្តប៉ៃលិន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខប្រចាំខែសីហា និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្ត យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតាមមូលដ្ឋាន ទូទាំងខេត្តប៉ៃលិន កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ដើម្បីពង្រឹងសណ្តាប់ធ្នាប់ សាធារណៈ និងទប់ស្កាត់បទល្មើស គ្រប់ទម្រង់ឱ្យបានម៉ឺងម៉ាត់។


សន្តិសុខសង្គម
អ្នកនាំពាក្យ៖ ក្រសួងព័ត៌មាន ប្តេជ្ញាចិត្តការពារអ្នកសារព័ត៌មានវិជ្ជាជីវៈ និងលើកស្ទួយសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
(ភ្នំពេញ)៖ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការរដ្ឋ និងអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍លើកឡើងថា៖ ក្រសួងព័ត៌មាន ការពារអ្នកសារព័ត៌មាន ដែលធ្វើការជាអាជីព និងបំពេញភារកិច្ច ដោយស្របច្បាប់ និងសីលធម៌ស្របតាមសន្ធិសញ្ញាអាជីពអ្នកសារព័ត៌មាន ហើយចូលរួម ក្នុងការលើកស្ទួយការគោរពច្បាប់ និងតម្លៃរបស់អ្នកសារព័ត៌មាន និងការពារអាជីពពិតប្រាកដ។


សន្តិសុខសង្គម
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងសារអប់រំសំខាន់ៗ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយ និងអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងច្បាប់ និងសារអប់រំពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការគ្រោះថ្នាក់ពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការទប់ស្កាត់គ្រឿងញៀន ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
យុទ្ធនាការនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សុខ សាវុធ នាយករងរដ្ឋបាលខេត្ត តំណាងលោក សោសុវណ្ណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន ដោយមានការចូលរួមពីតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបចំនួន ៥០នាក់ ក្នុងនោះស្ត្រី ២១នាក់។


សន្តិសុខសង្គម
ក្រុមប្រឹក្សាក្រុងប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័ត របាយការណ៍ការងារខែសីហា ឆ្នាំ២០២៦
រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាក្រុងប៉ៃលិន អាណត្តិទី៤ ក្រោមអធិបតីភាពលោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន នៅសាលប្រជុំសាលាក្រុងប៉ៃលិន។


សន្តិសុខសង្គម
(Video) : ប្រធានបទ ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ
(Video) : ពីភាក្សារតុមូល របស់អ្នកជំនាញ ក្រោមប្រធានបទ ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ


សន្តិសុខសង្គម
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន
(ប៉ៃលិន)៖ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ មន្ត្រីប្រតិបត្តិ និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្រោមអធិបតីភាព លោក សុខ សាវុធ នាយករងរដ្ឋបាលសាលាខេត្តប៉ៃលិន។


សន្តិសុខសង្គម
រដ្ឋបាលស្រុកសាលាក្រៅ បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ និងពង្រឹងការងារអភិវឌ្ឍន៍មូលដ្ឋាន
រដ្ឋបាលស្រុកសាលាក្រៅ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ នៅសាលប្រជុំរដ្ឋបាលស្រុកសាលាក្រៅ នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សួន ហ៊ឹម ប្រធានក្រុមប្រឹក្សាស្រុក និង លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើវឌ្ឍនភាពការងារ ព្រមទាំងលើកទិសដៅអនុវត្តបន្តសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។


សន្តិសុខសង្គម
សមត្ថកិច្ចខេត្តប៉ៃលិន ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបិទចំណាំងផ្លាតជូនពលរដ្ឋនៅស្រុកសាលាក្រៅ
ប៉ៃលិន៖ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបិទចំណាំងផ្លាតជូនយានយន្តប្រជាពលរដ្ឋនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋាន។


សន្តិសុខសង្គម
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាពលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ,លោក ប៉ាវ សុខមាន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និងលោក ឆម វ៉ាន់ធី ស្នងការរង នៃស្នងការដ្ឋាននរគបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រី ល.ខ.ប តំណាងមន្ទីរព័ត៌មានខេត្ត អភិបាលរង និងអធិការរងក្រុង ស្រុក តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ទាំង៨ សរុបចំនួន ៤៣រូប ។


សន្តិសុខសង្គម
រដ្ឋបាលខេត្តប៉ៃលិន បន្តជំរុញការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ អោយអស់ពីខេត្តប៉ៃលិន
ប៉ៃលិន៖ លោកស្រី ជា ដាណែត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជំរុញដល់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាពង្រឹងការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបង្កើនការផ្សព្វផ្សាយអប់រំសុខភាពដល់សហគមន៍ឱ្យបានទូលំទូលាយ។


សន្តិសុខសង្គម
Podcast «កញ្ចក់ទិព្វ» | EP.2 ប្រធានបទ «ការត្រៀមខ្លួនក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបទីផ្សារការងារ»
វាគ្មិនពិសេស ៣រូប ដែលនឹងចូលរួមក្នុង Podcast នេះ រួមមាន៖
1.ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ 2.ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ 3.ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។


សន្តិសុខសង្គម
កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ពលរដ្ឋនៅស្រុកសាលាក្រៅ
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់ និងបិទផ្ទាំងរូបភាពអប់រំអំពីការកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីលើកកម្ពស់ការយល់ដឹង និងសុវត្ថិភាពសហគមន៍។

