ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ពលរដ្ឋនៅស្រុកសាលាក្រៅ
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់ និងបិទផ្ទាំងរូបភាពអប់រំអំពីការកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីលើកកម្ពស់ការយល់ដឹង និងសុវត្ថិភាពសហគមន៍។


សន្តិសុខសង្គម
អ្នកស្ម័គ្រចិត្តកាកបាទក្រហម ចុះអប់រំផ្សព្វផ្សាយពីហានិភ័យនៃគ្រាប់មីន និងឥរិយាបថសុវត្ថិភាព ដល់ពលរដ្ឋភូមិក្បាលព្រលាន
ប៉ៃលិន៖ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់អំពីហានិភ័យនៃគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការអនុវត្តឥរិយាបថសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ៥០នាក់ ក្នុងភូមិក្បាលព្រលាន ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់សុវត្ថិភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។


សន្តិសុខសង្គម
មន្ទីរឧស្សាហកម្មខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ជញ្ជីងថ្លឹងរថយន្តចំនួន ៤១ទីតាំង ដើម្បីធានាតម្លាភាពក្នុងការទិញ-លក់កសិផល
ប៉ៃលិន៖ មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន បានចុះត្រួតពិនិត្យ ណែនាំ និងផ្ទៀងផ្ទាត់កម្រិតស្តង់ដារជញ្ជីងថ្លឹងរថយន្តសរុបចំនួន ៤១ទីតាំង ក្នុងភូមិសាស្ត្រក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ក្នុងគោលបំណងការពារផលប្រយោជន៍កសិករ និងទប់ស្កាត់ការកេងបន្លំទម្ងន់ក្នុងការជួញដូរកសិផល។


សន្តិសុខសង្គម
អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង៧ចំណុច ជូនប្រជាពលរដ្ឋនៅភូមិសួនអំពៅលិច
(ប៉ៃលិន)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានចុះរៀបចំវេទិកាផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង៧ចំណុច ជូនដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៥៤នាក់ (ស្រី ៣២នាក់)។


សន្តិសុខសង្គម
ក្រុមប្រឹក្សាសង្កាត់ទួលល្វា បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈសំខាន់ៗចំនួនបី
លោកស្រី ទន់ ស៊ីម៉េន ប្រធានក្រុមប្រឹក្សាសង្កាត់ទួលល្វា បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាសង្កាត់ មន្ត្រីរដ្ឋបាលសង្កាត់ និងភាគីពាក់ព័ន្ធជាច្រើនរូប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើការងារអភិវឌ្ឍន៍មូលដ្ឋាន។


សន្តិសុខសង្គម
ឯកឧត្តម នេត្រ ភក្ត្រា អញើញចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ
(ក្រចេះ) ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយក្រុមការងារ អាជ្ញាធរឃុំព្រៃសាម៉ាន់ និងអាជ្ញាធរស្រុកឆ្លូង នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អញ្ជើញចុះចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ដោយមានការគាំទ្រពីគម្រោងឃ្លាំងអាហារសហគមន៍របស់មូលនិធិអ៉ីម៉ាន់កម្ពុជា។


សន្តិសុខសង្គម
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន ដឹកនាំដោយលោក សុខ សាវុធ នាយករងរដ្ឋបាលខេត្ត តំណាងលោក សោ សុវណ្ណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន ព្រមទាំងមានកិច្ចសហការពី អាជ្ញាធរមូលដ្ឋាន បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបិទស្ទីកឃ័រចំណាំងផ្លាត ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិបុសស្អុំ ភូមិស្លា និងភូមិដួង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុបចំនួន ៥០ នាក់ ដើម្បីឱ្យពួកគាត់មានការយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យល់ដឹងអំពីសុវត្ថិភាពក្នុងការបើកបរ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។


សន្តិសុខសង្គម
នគរបាលខេត្តប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ៣ នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូចំនួន ៣ គ្រឿង
ប៉ៃលិន៖ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៩: ០០ នាទី កម្លាំងផែន នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលការរាយការណ៍ពីប្រជាលរដ្ឋថា មានករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ផ្លាកលេខ រដ្ឋ១៧ ១-៥៧៩៤ សេរីឆ្នាំ២០២០ នៅចំណុច ផ្លូវបេតុងឡើងទៅលើភ្នំយ៉ាត ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដាក់ចេញទិសដៅសំខាន់ៗ ៤ចំណុច ក្នុងកិច្ចប្រជុំបូកសរុបការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រយៈពេល៨ខែ និងប្រចាំខែសីហា ឆ្នាំ២០២៦ ព្រមទាំងដាក់ចេញទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។


សន្តិសុខសង្គម
កម្លាំងចម្រុះសង្កាត់ទួលល្វា ចុះល្បាតតាមមូលដ្ឋាននានា ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
អាជ្ញាធររដ្ឋបាលសង្កាត់ទួលល្វា បានដឹកនាំកម្លាំងចម្រុះយាមប្រចាំការ និងធ្វើការល្បាតចល័តតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋានភូមិនីមួយៗទូទាំងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។


សន្តិសុខសង្គម
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា ដំណាក់កាលទី៤ នៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ គណៈប្រតិភូនាយទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក តេង គៀក មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បានចូលរួមក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោល ស្តីពីការអនុវត្តការងារកាតព្វកិច្ចយោធារបស់កងរាជអាវុធហត្ថ ដំណាក់កាលទី៤ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ នាង សុជីវី ស្នងការ នៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។


សន្តិសុខសង្គម
កម្លាំងសមត្ថកិច្ច និងមន្ទីរជំនាញខេត្តប៉ៃលិន ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងបិទចំណាំងផ្លាតជូនប្រជាពលរដ្ឋនៅស្រុកសាលាក្រៅ
ប៉ៃលិន៖ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបិទស្ទីកឃ័រ (Sticker) ចំណាំងផ្លាតជូនដល់យានយន្តប្រជាពលរដ្ឋ សំដៅលើកកម្ពស់ការយល់ដឹង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅមូលដ្ឋាន។


សន្តិសុខសង្គម
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមប្រព័ន្ធអនឡាញ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) ដើម្បីពង្រឹងប្រសិទ្ធភាពការងារអភិវឌ្ឍន៍សហគមន៍ជនបទឱ្យកាន់តែរីកចម្រើន។

