ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
ក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនសមាជិកាក្រុមប្រឹក្សាដែលទើបសម្រាលបុត្រ
ប៉ៃលិន៖ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៧ លោក នីម អឿន ចៅសង្កាត់ប៉ៃលិន បានដឹកនាំប្រតិភូក្រុមប្រឹក្សាសង្កាត់ និងស្មៀនសង្កាត់ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយថវិកាទៅឧបត្ថម្ភជូន លោកស្រី ជន អឿន សមាជិកាក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ដែលទើបនឹងសម្រាលបុត្រ នៅគេហដ្ឋានរបស់លោកស្រី។


សន្តិសុខសង្គម
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា អំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋសង្កាត់ប៉ៃលិន រួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ក្នុងរដូវវស្សា
ប៉ៃលិន៖ នៅក្នុង វេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន សង្កាត់ប៉ៃលិន ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅបរិវេណវត្តរតនសោភ័ណ ហៅវត្តកោងកាង, ឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញសុខាភិបាល និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងរួមគ្នាយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺគ្រុនឈាម។ ការណែនាំនេះ ធ្វើឡើងខណៈដែលកម្ពុជាកំពុងស្ថិតក្នុងរដូវភ្លៀងធ្លាក់ ដែលជាពេលវេលាមានអត្រា នៃការឆ្លងជំងឺគ្រុនឈាមក្នុងកម្រិតខ្ពស់។


សន្តិសុខសង្គម
មន្ទីរឧស្សាហកម្ម ខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារប្រតិភូកម្មចុះបញ្ជី សហគ្រាសធុនតូច និងមធ្យម (SME)
លោក អង់ ចន្ធូ អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តប៉ៃលិន តំណាងឱ្យលោក ដួង អ៊ីម ប្រធានមន្ទីរ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម (SME) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក រាម ច័ន្ទវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋាន SME នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។


សន្តិសុខសង្គម
រដ្ឋបាលខេត្ត ប៉ៃលិនបិទ ផ្សាយ ជា សាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
ប៉ៃលិនថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦ ឯកសារ វិនិច្ឆ័យ សម្រាប់ ការ ចុះ បញ្ជី ដីធ្លី មាន លក្ខណៈ ជា ប្រព័ន្ធ ចំនួន ១១០៤ ក្បាលដី ស្ថិត ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវ បាន មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្ត បិទ ផ្សាយ ជា សាធារណៈ ដើម្បី ឱ្យ ប្រជាពលរដ្ឋ និង អ្នកកាន់កាប់ ឬ ម្ចាស់ ក្បាលដី ធ្វើការ ពិនិត្យ ផ្ទៀងផ្ទាត់ មុន នឹង ឈាន ដល់ ការ ទទួល បាន បណ្ណ កម្មសិទ្ធិ សម្គាល់ ម្ចាស់ អចលនទ្រព្យ។


សន្តិសុខសង្គម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅបន្តរបស់មន្ទីរឧស្សាហកម្ម ខេត្តប៉ៃលិន
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរឧស្សាហកម្ម វ.ប.ន ខេត្តប៉ៃលិន។


សន្តិសុខសង្គម
មន្រ្តីរាជការ នៃមន្ទីរមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំតាមអនឡាញ ពិនិត្យវឌ្ឍនភាពការងារបើកផ្តល់បៀវត្សជូនមន្ត្រីរាជការ និងគ្រូបង្រៀន នៅខេត្តប៉ៃលិន
ប៉ៃលិន៖ មន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ បានចូលរួមប្រជុំពិនិត្យ និងពិភាក្សាលើ «វឌ្ឍនភាពការងារ នៃការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការ និងបុគ្គលិកអប់រំ» ដើម្បីធានានូវប្រសិទ្ធភាព និងតម្លាភាព ក្នុងការទទួលបានប្រាក់បៀវត្ស និងប្រាក់កម្រៃផ្សេងៗឱ្យបានទាន់ពេលវេលា។


សន្តិសុខសង្គម
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន បើកវេទិកាសាធារណៈដោះស្រាយកង្វល់ បញ្ហាប្រឈមជូនប្រជាពលរដ្ឋ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបចំវេទិកាសាធារណៈមួយ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ប៉ៃលិន និង លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ដោយមានការចូលរួមពី អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


សន្តិសុខសង្គម
រដ្ឋមន្រ្តីព័ត៌មាន ៖ ក្នុងបរិបទប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងរីកចម្រើន អ្នកព័ត៌មានត្រូវបង្កើនការប្រយ័ត្ន
(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាល និងតម្រង់ទិសការងារ ជាមួយអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាព ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗជាច្រើន ដើម្បីពង្រឹងគុណភាព និងសីលធម៌ ក្នុងវិស័យសារព័ត៌មាន។


សន្តិសុខសង្គម
មន្ទីរឧស្សាហកម្មខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំពង្រឹងសមត្ថភាពតេស្តវិភាគ ដើម្បីធានាសុវត្ថិភាព និងគុណភាពផលិតផល
ប៉ៃលិន៖ លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់មួយ ស្តីពី «សេវាតេស្តវិភាគរបស់មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំអង្គរ (ជាន់ទី៣) នៃមន្ទីរពិសោធន៍ជាតិ។ កិច្ចប្រជុំនេះ បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានចាត់ឲ្យតំណាង ចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលមានជំងឺចំនួន០៣រូប
ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមិត្តនគរបាលខេត្តប៉ៃលិន ប្រគល់ជូនមន្រ្តីនគរបាលចំនួន ៣រូប ដែលមានឈ្មោះដូចខាងក្រោម ៖


សន្តិសុខសង្គម
លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម ខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំពិភាក្សាប្រតិភូកម្មលើសេវាសាធារណៈ នៅអគារតេជោសែន
ប៉ៃលិន៖ លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី «ប្រតិភូកម្មលើសេវាសាធារណៈ» ដើម្បីពង្រឹងប្រសិទ្ធភាព និងរុញច្រានការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងអាជីវករនៅក្នុងមូលដ្ឋាន។


សន្តិសុខសង្គម
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន នាំយកថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ៣គ្រួសារ នៅខេត្តប៉ៃលិន
ប៉ៃលិន៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក រស់ នឿន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសមាគម បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ៣គ្រួសារ នៅខេត្តប៉ៃលិន។


សន្តិសុខសង្គម
មន្ទីរកិច្ចការនារីខេត្តប៉ៃលិន បើកវគ្គផ្សព្វផ្សាយ ស្តីពី «អាហាររូបត្ថម្ភ និងសុខភាពបន្តពូជ» ជូនដល់មន្ត្រីរាជការ
ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារី ខេត្តប៉ៃលិន បានរៀបចំពិធីបើកវគ្គផ្សព្វផ្សាយ ស្តីពី «អាហាររូបត្ថម្ភ និងសុខភាពបន្តពូជ» ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមដល់មន្ត្រីរាជការ ក្នុងគោលដៅលើកកម្ពស់សុខុមាលភាពគ្រួសារ និងសហគមន៍។
ពិធីនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ចាន់ ថាវី ប្រធានមន្ទីរកិច្ចការនារី ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការចំណុះឲ្យមន្ទីរកិច្ចការនារី សរុបចំនួន ៣១នាក់ (ក្នុងនោះមានស្ត្រីចំនួន ១៥នាក់) នៅសាលប្រជុំធំ នៃមន្ទីរកិច្ចការនារី ខេត្តប៉ៃលិន។

