ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សិល្បៈនិងវប្បធម៌
លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៨ និងប្រគេនកូនឈើដាំលម្អនៅវត្តបាយសី
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិបាយសី បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៨ នៅវត្តបាយសី ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។


នយោបាយ
ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ អំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ អាចវិលត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ
(ហ្សឺណែវ) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី១០៖ បទបង្ហាញអំពីរបាយការណ៍របស់អគ្គលេខាធិការស្តីពី “តួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការផ្តល់ជំនួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើកកម្ពស់ និងការពារសិទ្ធិមនុស្ស”។


សិល្បៈនិងវប្បធម៌
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីសូត្រមន្តវេនកាន់បិណ្ឌទី៨នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ (ភ្នំព្រះរាជទ្រព្យ)
AKP កណ្តាល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ — លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តអញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ)ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នារសៀលថ្ងៃទី៣ ខែតុលាឆ្នាំ២០២៦។


នយោបាយ
សមិទ្ធផលសង្ខេបរយៈពេល៣ឆ្នាំ នៃគោលនយោបាយអាទិភាព៦ចំណុច!
សមិទ្ធផលសង្ខេបរយៈពេល៣ឆ្នាំ នៃគោលនយោបាយអាទិភាព៦ចំណុច!


សន្តិសុខសង្គម
ឯកឧត្តម ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាន និងសាធារណមតិ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)
នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជាអធិបតី និងដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» ដោយមានវត្តមានចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាននិងសាធារណមតិ យុវជននៅតាមឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល សរុបជិត ៨០០នាក់។


ពាណិជ្ជកម្ម
លោក ភី ឡង់ឌី ដឹកនាំក្រុមការងារចុះដំឡើងស្លាកគណបក្សចំនួន ៤ ទីតាំង ក្នុងភូមិវាលវង់ និងភូមិអូរច្រាកើត សង្កាត់ទួលល្វា
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ លោក ភី ឡង់ឌី សមាជិកក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានសង្កាត់ទួលល្វា និងជាប្រធានក្រុមការងារចុះជួយភូមិវាលវង់ និងភូមិអូរច្រាកើត បានដឹកនាំសមាជិកក្រុមការងារចុះរៀបចំដំឡើងស្លាកគណបក្សនៅតាមទីតាំងគោលដៅសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីពង្រឹងការផ្សព្វផ្សាយ និងត្រៀមលក្ខណៈសម្រាប់សកម្មភាពការងារបក្ស។


សន្តិសុខសង្គម
ឯកឧត្តម គោស៊ុំ ប៊ុនសឿត ដឹកនាំកិច្ចប្រជុំក្រុមការងារចុះជួយសង្កាត់ទួលល្វា ត្រួតពិនិត្យបញ្ជីបេក្ខជនក្រុមប្រឹក្សា និងជំរុញការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
(ប៉ៃលិន)៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ លោក គោស៊ុំ ប៊ុនសឿត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វាស្ដីទី បានដឹកនាំកិច្ចប្រជុំជាមួយសមាជិកក្រុមការងារទាំងអស់ ដើម្បីត្រួតពិនិត្យការងារសំខាន់ៗមួយចំនួន ឆ្លើយតបទៅនឹងដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខ។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន ចុះយុទ្ធនាការសម្អាតអនាម័យ និងបំពាក់ធុងសំរាមនៅតាមដងផ្លូវជាតិលេខ ៥៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង
(ប៉ៃលិន)៖ មន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលក្រុងប៉ៃលិន អាជ្ញាធរសង្កាត់ប៉ៃលិន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តប៉ៃលិន បានរួមគ្នាចុះរៀបចំយុទ្ធនាការសម្អាតអនាម័យ បរិស្ថាន និងបំពាក់ធុងសំរាមចំនួន ១៣ ធុង នៅតាមបណ្តោយផ្លូវជាតិលេខ ៥៧ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព និងបរិស្ថានស្អាតក្នុងទីក្រុង។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តប៉ៃលិន បើកកិច្ចប្រជុំស្តីពី "ពិនិត្យវឌ្ឍនភាពការងាររយៈពេល ៩ខែ ឆ្នាំ២០២៦
(ប៉ៃលិន)៖ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពី "ពិនិត្យវឌ្ឍនភាពការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់មន្ទីរបរិស្ថានខេត្តប៉ៃលិន" ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមានលោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត នៅសាលប្រជុំភ្នំខៀវ មន្ទីរបរិស្ថានខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានាអំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការសារព័ត៌មាន និងផ្សព្វផ្សាយ អញ្ជើញធ្វើបទបង្ហាញជូនគណៈប្រតិភូនាំមុខមកពីបណ្តាប្រទេសនានាអំពីការត្រៀមរៀបចំការងារសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធនៃគណៈកម្មការរៀបចំកិច្ចប្រជុំកំពូល ផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន
ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកា ៩ខែដើម ឆ្នាំ២០២៦ នៅមន្ទីរសេដ្ឋកិច្ចនឹងហិញ្ញវត្ថុខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្ទីរជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានតាមផែនការរបស់ខ្លួន នៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ដើម្បីជាគុណប្រយោជន៍ដល់ការចូលរួមលើកស្ទួយសេដ្ឋកិច្ច នឹងចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចំរើន ជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព។


សន្តិសុខសង្គម
ការផ្តល់សេវាសាធារណៈសង្កាត់អូរតាវ៉ៅ ទទួលបានការកោតសរសើពីប្រជាពលរដ្ឋ
ប៉ៃលិន៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបង្ហាញការរីករាយសប្បាយចិត្តជាខ្លាំង ចំពោះការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលសង្កាត់ ដែលមានភាពរហ័សរហួន យល់ពីសុខទុក្ខ តម្រូវការពិតប្រាកដ និងមិនមានការរើសអើងបក្សពួក ឬនិន្នាការនយោបាយណាមួយឡើយ។


សន្តិសុខសង្គម
រដ្ឋបាលខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន (ល.ខ.ប) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់លើការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន តម្លាភាព និងគ្មានការគំរាមកំហែង។

