ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ៖ ការប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ឆ្នាំនេះ មានបេក្ខជនប្រលងចំនួន ៩៧៧នាក់ ចែកជា០៩ មណ្ឌលប្រលង
ប៉ៃលិន៖ ដំណើរការសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) បានចាប់ផ្តើម ជាផ្លូវការហើយ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយនៅក្នុងខេត្តប៉ៃលិន មានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន នៅតាមមណ្ឌលប្រលងនានា ក្នុងការបើកកញ្ចប់វិញ្ញាសា ដើម្បីធានាបាននូវតម្លាភាព និងភាពត្រឹមត្រូវ។


សុខាភិបាល
ជំងឺដំបៅក្រពះរ៉ាំរ៉ៃ ៖ កុំទុកឱ្យវាក្លាយជាមហារីកក្រពះឱ្យសោះ!
ជំងឺដំបៅក្រពះ គឺជាអាការៈទូទៅមួយដែលមនុស្សជាច្រើនតែងតែជួបប្រទះ និងគិតថាជា «រឿងធម្មតា» គ្រាន់តែលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំសម្រួលអាស៊ីតទៅគឺរួចរាល់ហើយ។ ប៉ុន្តែ ប្រសិនបើអាការៈនេះកើតឡើងដដែលៗរហូតក្លាយជា «ដំបៅក្រពះរ៉ាំរ៉ៃ» ហើយខ្វះការព្យាបាលត្រឹមត្រូវ វាអាចនឹងវិវត្តទៅជាការរលាកកោសិកាធ្ងន់ធ្ងរ ដែលជាឫសគល់ឈានទៅរកជំងឺដ៏កាចសាហាវ គឺ «មហារីកក្រពះ» ដោយស្ងាត់ៗ។


ការអភិវឌ្ឍ
ទឹកស្អាត ចំនួន៨៣,៥% បានគ្របដណ្តប់ដល់ខ្នងផ្ទះប្រជាពលរដ្ឋខេត្តប៉ៃលិន
ប៉ៃលិន៖ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំត្រីមាសទីពីរ ឆ្នាំ២០២៦ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរអភិវឌ្ឍន៍ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន, លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើរបាយការណ៍អោយដឹងថាៈ ប្រជាពលរដ្ឋខេត្តប៉ៃលិនមានអត្រាប្រើប្រាស់ទឹកស្អាតចំនួន ៨៣,៥% និងមានអត្រាប្រើប្រាស់បង្គន់ ស្មើនឹង ៩៦,៧៦% ។


សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ ស្ដីពីការ ប្រុងប្រយ័ត្នចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ស្តីពីការប្រុងប្រយ័ត្នលើបទល្មើសបច្ចេកវិទ្យា ដែលមានដូចខាងក្រោម៖


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តក្រចេះ
នៅព្រឹកថ្ងៃចន្ទទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចុះជួបសំណេះសំណាល ជាមួយ ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តក្រចេះ ដែលមានសមាភាពចូលរួមសរុប ១០២៦នាក់។ ពិធីនេះបានប្រារព្ធធ្វើនៅសណ្ឋាគារ ហ៊រ ប៊ុន្នី ស្ថិតនៅភូមិឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលនេះគឺជាគោលដៅទី១៦ហើយ នៃកម្មវិធី ចុះជួបមន្ត្រីមូលដ្ឋាន របស់ សម្តេចតេជោ បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ន ក្នុងកម្មវធីជំនួបលើកទី១៥នៅលើទឹកដី នៃខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមិថុនា ដោយសារសម្តេច ត្រូវដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៥ដល់២៧ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍
ប៉ៃលិន៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញចុះជួបសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ដើម្បីចង់ដឹងពីបញ្ហាប្រឈមចំពោះការផ្តល់សេវានានានៅតាមមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈ និងឯកសណ្ឋានប្រជាការពារផងដែរ។


សន្តិសុខសង្គម
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តប៉ៃលិនយកចិត្តទុកដាក់ពង្រឹងសុវត្ថិភាពព័ត៌មានក្នុងសហគមន៍
ខេត្តប៉ៃលិន៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដាន និងបង្ការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ក្នុងចំណោមស្រទាប់យុវវ័យ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពព័ត៌មាននៅក្នុងសង្គម។ ទង្វើនេះធ្វើឡើងតាមរយៈការណែនាំជាប្រចាំ ក្រោយពេលគោរពទង់ជាតិរៀងរាល់ព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍នីមួយៗ។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២៦
ព្យុះទី៩ ឈ្មោះ បាវី (Bavi)T2609 និងព្យុះទី១០ ឈ្មោះ ម៉ៃស័ក (Maysak)T2610 មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។ សូមបញ្ជាក់ថាឈ្មោះព្យុះ ម៉ៃស័ក ជាឈ្មោះរបស់កម្ពុជា ហើយព្យុះនេះនឹងរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ចំណែកឯព្យុះទី៩ ឈ្មោះ បាវី (Bavi)T2609 នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦៖


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃព័ត៌មានមិនពិត (Fake News) ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សង្គម។ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមដែលមានសិស្សានុសិស្សប្រមាណជាង១,០០០នាក់ ។


សន្តិសុខសង្គម
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន ចុះពិនិត្យផ្ទៀងផ្ទាត់កុងទ័រស្ថានីយប្រេងឥន្ធនៈ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់
នៅថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២៦ លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញនៃការិយាល័យស្តង់ដារ និងមាត្រាសាស្ត្រ ចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឧបករណ៍វាស់វែង (កុងទ័រ) នៅតាមស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនានា ក្នុងគោលបំណងធានាបាននូវតម្លាភាព ភាពត្រឹមត្រូវ និងការពារផលប្រយោជន៍ ជូនបងប្អូនប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ ក៏ដូចជាអាជីវករក្នុងខេត្ត ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងប៉ៃលិន ដើម្បីត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន
ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងប៉ៃលិន ក្រោមអធិបតីភាពលោក លី សុងហ៊ី អភិបាល នៃគណៈអភិបាលក្រុងប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង ដែលកិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃខេត្តកណ្តាល នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ប្រកបដោយព្រះរាជសុវត្ថិភាព បន្ទាប់ពីស្តេចយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលកន្លងទៅ។


ការអភិវឌ្ឍ
វិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ និងសេវាសាធារណៈ គឺជាកត្តាគន្លឹះ ដ៏សំខាន់ មិនអាចខ្វះបាន របស់ប្រជាពលរដ្ឋ
ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ លោក រស់ នឿន អភិបាលរងខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ដូចនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយមានការចូលរួមពីលោក ហត ឫទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង-ស្រុក តំណាងអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីបច្ចេកទេសជាច្រើនរូប ក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងជំរុញវឌ្ឍនភាពការងារលើវិស័យទឹកស្អាត និងអនាម័យជនបទក្នុងខេត្តប៉ៃលិន ឲ្យមានប្រសិទ្ធិភាព នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន។

