ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ប្រធានមន្ទីរព័ត៌មានណែនាំអោយមន្រ្តីរាជការក្រោមឱវាទរួបរួមសាមគ្គីគ្នាអោយបានរឹងមាំ
ប៉ៃលិន៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ របស់មន្ទីរព័ត៌មានខេត្តប៉ៃលិន នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានចាត់ទុកសាមគ្គីភាពផ្ទៃក្នុង គឺជាការងារចាំបាច់សម្រាប់ពង្រឹងប្រសិទ្ធភាពការងារ និងការបង្កបរិយាកាសការងារសប្បាយរីករាយ ស្និទ្ធស្នាលនៅក្នុងអង្គភាព។ ដូច្នេះ មន្រ្តីរាជការទាំងអស់ត្រូវចេះសាមគ្គីគ្នា យោគយល់ អធ្យាស្រ័យគ្នា និងត្រូវគោរពផ្តល់តម្លៃអោយគ្នាទៅវិញទៅមក និងការគោរពទៅតាម ឋានានុក្រមការងារ។


សេចក្តីជូនដំណឹង
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
សារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ថា បច្ចុប្បន្ន ដោយសាររាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាកិច្ចការអាទិភាពចំពោះមុខមួយចំនួន


សកម្មភាពថ្នាក់ដឹកនាំ
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ
ទិវាមច្ឆជាតិ១ កក្កដា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងផ្សព្វផ្សាយនិងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។


សន្តិសុខសង្គម
ប្រជាពលរដ្ឋឃុំស្ទឹងកាច់ សម្តែងក្តីសប្បាយរីករាយ ខណៈសមត្ថកិច្ចជំនាញ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់មូលដ្ឋាន
ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលដែលសមត្ថកិច្ចជំនាញផ្នែកអត្តសញ្ញាណកម្ម បានចុះមកផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនពួកគាត់ផ្ទាល់ដល់មូលដ្ឋាន។ យុទ្ធនាការនេះ ត្រូវបានអនុវត្តដោយផែនការងារអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំស្ទឹងកាច់ ក្នុងគោលដៅបង្ខិតសេវាសាធារណៈឱ្យកៀកជិតប្រជាពលរដ្ឋ។


សន្តិសុខសង្គម
ពន្ធនាគារខេត្តប៉ៃលិន បើកកិច្ចប្រជុំបូកសរុបការងារខែមិថុនា និងពង្រឹងផែនការសន្តិសុខសម្រាប់ខែកក្កដា ឆ្នាំ២០២៦
ពន្ធនាគារខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំមួយស្តីពី «ការបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន ក្នុងគោលបំណងពិភាក្សាផ្ដោតលើការងារគ្រប់គ្រងជនជាប់ឃុំ និងពង្រឹងផែនការសន្តិសុខ ក្នុងពន្ធនាគារ ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong Kongmany) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ តំបន់អូរស្មាច់ ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជាហើយរាល់ទង្វើចូលមកដោយគ្មានការអនុញ្ញាត និងការបង្កើតព័ត៌មានមិនពិត គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មានប្រកាសថា ក្រសួងព័ត៌មានសូមតវ៉ាយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានម្ដងហើយម្ដងទៀតរបស់ភាគីថៃ ដែលថ្មីៗនេះបាននាំអ្នកសារព័ត៌មានបរទេស (រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC) ចូលមកកាន់តំបន់អូរស្មាច់ ដែលជាទឹកដីស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ទង្វើបំពានដែលភាគីថៃនេះត្រូវបានធ្វើឡើងដោយគ្មានការជូនដំណឹង ឬទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរកម្ពុជាក្នុងតំបន់នោះឡើយ។


សិល្បៈនិងវប្បធម៌
វគ្គសិក្សាសមថកម្មដ្ឋាន វិបស្សនាកម្មដ្ឋាន និងសមាទានធុតង្គ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ
(ប៉ៃលិន)៖ រយៈពេល៨ថ្ងៃ នៃវគ្គសិក្សាសមថកម្មដ្ឋាន វិបស្សនាកម្មដ្ឋាន និងសមាទានធុតង្គ ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយ ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន បានបិទបញ្ចប់ដោយជោគជ័យ និងប្រគល់វិញ្ជាបនបត្រ ដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម។ ពិធីបិទវគ្គ បានធ្វើឡើងនៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ដោយមានការចូលរួមជាអធិបតី ពីលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត នាល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ វគ្គសិក្សាសមថកម្មដ្ឋាន នេះធ្វើឡើង ក្នុងគោលបំណង បណ្តុះស្មារតីបដិបត្ត នូវក្រមសីលធម៌ គុណធម៌ និងការអនុវត្តព្រះធម៌អប់រំផ្លូវចិត្ត តាមគន្លងមាគារព្រះពុទ្ធសាសនា ដែលសិក្ខាកាមយកទៅអនុវត្ត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឱ្យមានក្តីសុខចម្រើន និងសេចក្តីថ្លៃថ្នូរ។


សន្តិសុខសង្គម
ប្រជាពលរដ្ឋឃុំស្ទឹងកាច់ សម្តែងក្តីសប្បាយរីករាយ ខណៈសមត្ថកិច្ចជំនាញ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់មូលដ្ឋាន
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលដែលសមត្ថកិច្ចជំនាញផ្នែកអត្តសញ្ញាណកម្ម បានចុះមកផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនពួកគាត់ផ្ទាល់ដល់មូលដ្ឋាន។ យុទ្ធនាការនេះ ត្រូវបានអនុវត្តដោយផែនការងារអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំស្ទឹងកាច់ ក្នុងគោលដៅបង្ខិតសេវាសាធារណៈឱ្យកៀកជិតប្រជាពលរដ្ឋ។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាក្រុងប៉ៃលិន រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំទី៣ ដើម្បីដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ
ប៉ៃលិន៖ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំទី៣ ក្រោមអធិបតីភាព លោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន និងលោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន។
ពិធីនេះត្រូវបានប្រារព្ធឡើងនៅបរិវេណវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង, អធិការ-អធិការរងក្រុង, ប្រធានក្រុមប្រឹក្សាសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៤, មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន។


បរិស្ថាន
សិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងភាពធន់ទៅក្នុងកម្មវិធីវិនិយោគឃុំ/សង្កាត់ នៅខេត្តប៉ៃលិន
ប៉ៃលិន៖ ដើម្បីបង្កើនសមត្ថភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាមួយ ស្តីពី «ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងភាពធន់ ទៅក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ/សង្កាត់» ដែលបានប្រព្រឹត្តទៅនៅមន្ទីរបរិស្ថានខេត្តប៉ៃលិន។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈឆ្លើយតបទៅនឹងបាតុភូតអាកាសធាតុនានា ជាពិសេសបាតុភូត អែលនីញូ (El Niño) ដែលកំពុងគំរាមកំហែងដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។


សុខាភិបាល
មេឃក្ដៅម្លឹងៗ បើខ្សោះជាតិទឹកខ្លាំង អាចប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤ យ៉ាងនេះ
ពេលថ្ងៃឡើង ព្រះអាទិត្យបញ្ចេញពន្លឺមកធ្វើឲ្យមេឃក្ដៅហែង គ្នាយើងចេញទៅក្រៅម្ដងៗ ធុញទ្រាន់នឹងបែកញើសពេញខ្លួនតែម្ដង។ ចំណែកខ្លះទៀត ធុញនឹងត្រូវចូលបន្ទប់ទឹកច្រើនលើក ដោយសារញ៉ាំទឹកច្រើន ខ្លាចខ្សោះជាតិទឹកក្នុងរាងកាយព្រោះអាកាសធាតុក្ដៅពេក។ ប៉ុន្តែ បើយើងខ្សោះជាតិទឹកខ្លាំងក្នុងរាងកាយ សុខភាពយើងនឹងប្រឈមបញ្ហាច្រើន។


ទេសចរណ៍
រមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្ត ភ្នំយ៉ាតខេត្តប៉ៃលិន
ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្តមួយនៅក្នុងខេត្តប៉ៃលិន ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧, គឺជាបេះដូងខេត្តប៉ៃលិន ។ ប្រជាពលរដ្ឋ, អ្នកដំណើរ, ភ្ញៀវទេសចរទាំងឡាយដែលចេញ-ចូលមកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត ចូលអុជធូបបួងសួងសុំសេចក្តីសុខសប្បាយ រកស៊ីមាន បាន និងគយគន់សំណង់ប្រវត្តសាស្រ្តនានាមួយចំនួនទៀត ដែលនៅជាប់ជើងភ្នំយ៉ាត។

