ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
អភិបាលខេត្តប៉ៃលិន ទទួលជួបជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលជួបសម្ដែងការគួរសម ជាមួយគណៈប្រតិភូ ដែលដឹកនាំដោយ លោក ផាម តឹនហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងជាប្រធានគណៈកម្មការណែនាំ ៥២៥ខេត្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ គស.២០២៦ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តប៉ៃលិន។


សេចក្តីប្រកាសព័ត៌មាន
មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តប៉ៃលិន ចំនួន ២៣រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីជាផ្លូវការ
រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសចូលកាន់មុខតំណែងថ្មី ដល់មន្ត្រីរាជការក្នុងរចនាសម័្ពន្ធរដ្ឋបាលខេត្ត ចំនួន ២៣រូប ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចានឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ជួបសំណេះសំណាល និងផ្តល់អំណោយលើកទឹកចិត្ត ដល់មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅទូទាំងខេត្តប៉ៃលិន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ
ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន រួមជាមួយក្រុមការងារ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ នាំយកសម្ភារៈស្បៀងអាហារ និងថវិកា ផ្តល់ជូនមេភូមិ អនុភូមិ និងប្រជាការពារភូមិទូទាំងខេត្ត


សិល្បៈនិងវប្បធម៌
មន្ទីរព័ត៌មានខេត្តប៉ៃលិន ធ្វើពិធីសូត្រមន្តចំរើនព្រះបរិត្តសិរីសួស្តីជ័យមង្គល អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន បានធ្វើពិធីសូត្រមន្តចំរើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ និងប្រោះព្រំលើករាសី នាំសិរីសួស្ដីជ័យមង្គល ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រឹះសករាជ ២០២៦។


សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលខេត្តប៉ៃលិន បិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ
បិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ


កសិកម្ម
កសិករដាំទុរេននៅក្នុងខេត្តប៉ៃលិន កំពុងចាប់ផ្តើមប្រមូលផលទុរេន ប្រកបដោយគុណភាព សម្រាប់តម្រូវការទីផ្សារ
ការប្រមូលផលធុរេនខេត្តប៉ៃលិន


កសិកម្ម
យើងត្រូវរួមគ្នាពហិកាផ្លែឈើនាំចូលពីប្រទេសថៃ ហើយងាកមកគាំទ្រ និងលើកកម្ពស់ផ្លែកឈើក្នុងស្រុក
លើកកម្ពស់ផ្លែកឈើក្នុងស្រុក

