ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សុខាភិបាល
អត្ថប្រយោជន៍ច្រើនយ៉ាងដែលយើងគួរដឹងពីផ្លែក្រូចសើច
ផ្លែក្រូចសើច (Kaffir lime / Makrut lime) ដែលជាផ្លែក្រូចមានសំបករដិបរដុប និងមានក្លិនក្រអូបខ្លាំង វាមានអត្ថប្រយោជន៍មួយចំនួនចំពោះសុខភាព ជាពិសេសដោយសារវាមាន វីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរុក្ខជាតិធម្មជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ អភិបាល ក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ មេភូមិ យុវជន សសយក ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមដាំដើមឈើចម្រុះ ចំនួន ២៥០០ដើម ស្ថិតក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា លើកទី៣១។


ការអភិវឌ្ឍ
សម្តេចធិបតី អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣ខ្សែ តម្លៃជិត៤៤លានដុល្លារ នៅខេត្តក្រចេះ
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣ខ្សែ ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (WB)។ ពិធីនេះ មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកស្រី ថានៀ ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា។


សេចក្តីជូនដំណឹង
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត រយៈពេល ៥ថ្ងៃ
ខេត្តប៉ៃលិន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដំណើរការចុះអនុវត្តការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយប្រើប្រាស់រថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត (ឆៀកចល័ត) ជូនដល់ប្រជាពលរដ្ឋ និងម្ចាស់យានយន្តគ្រប់ប្រភេទនៅក្នុងខេត្ត ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ។


ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បន្តសកម្មភាពជួសជុលនិងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ
ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានបន្តចុះអនុវត្តការងារថែទាំខួប និងថែទាំប្រចាំលើបណ្តាញផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ក្នុងគោលបំណងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងធានាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។


នយោបាយ
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលស្តីពីលំហាត់សមត្រៀមទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ
ខេត្តប៉ៃលិន៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដោយមានការគាំទ្រពីគម្រោង EpiC បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «លំហាត់សមត្រៀមសម្រាប់ការទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ» ជូនដល់ក្រុមឆ្លើយតបបន្ទាន់ជំងឺគ្រុនចាញ់ទូទាំងខេត្ត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។


សន្តិសុខសង្គម
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន ដឹកនាំដោយលោក សុខ សាវុធ នាយករងរដ្ឋបាលខេត្ត តំណាងលោក សោ សុវណ្ណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន ព្រមទាំងមានកិច្ចសហការពី អាជ្ញាធរមូលដ្ឋាន បានបន្តចុះយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបិទស្ទីកឃ័រចំណាំងផ្លាត ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិបុសស្អុំ ភូមិស្លា និងភូមិដួង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមានអ្នកចូលរួមសរុបចំនួន ៥០ នាក់ ដើម្បីឱ្យពួកគាត់មានការយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យល់ដឹងអំពីសុវត្ថិភាពក្នុងការបើកបរ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។


សន្តិសុខសង្គម
នគរបាលខេត្តប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ៣ នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូចំនួន ៣ គ្រឿង
ប៉ៃលិន៖ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៩: ០០ នាទី កម្លាំងផែន នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលការរាយការណ៍ពីប្រជាលរដ្ឋថា មានករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ផ្លាកលេខ រដ្ឋ១៧ ១-៥៧៩៤ សេរីឆ្នាំ២០២០ នៅចំណុច ផ្លូវបេតុងឡើងទៅលើភ្នំយ៉ាត ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ដាក់គំនូសចរាចរណ៍លើផ្លូវគមនាគមន៍ ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាព
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យការងារគូសគំនូសចរាចរណ៍ និងអ៊ុតគំនូសសញ្ញាចរាចរណ៍ផ្សេងៗ នៅលើផ្លូវគមនាគមន៍ដែលទើបស្ថាបនារួច ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការដាក់គំនូសចរាចរណ៍ និងសញ្ញាចរាចរណ៍នៅលើផ្លូវនេះ មានគោលបំណងជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងសោភ័ណភាពតាមដងផ្លូវ ឱ្យស្របតាមស្តង់ដារផ្លូវថ្នល់។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដាក់ចេញទិសដៅសំខាន់ៗ ៤ចំណុច ក្នុងកិច្ចប្រជុំបូកសរុបការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រយៈពេល៨ខែ និងប្រចាំខែសីហា ឆ្នាំ២០២៦ ព្រមទាំងដាក់ចេញទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។


សន្តិសុខសង្គម
កម្លាំងចម្រុះសង្កាត់ទួលល្វា ចុះល្បាតតាមមូលដ្ឋាននានា ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
អាជ្ញាធររដ្ឋបាលសង្កាត់ទួលល្វា បានដឹកនាំកម្លាំងចម្រុះយាមប្រចាំការ និងធ្វើការល្បាតចល័តតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋានភូមិនីមួយៗទូទាំងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។


ការអភិវឌ្ឍ
អាជ្ញាធរសង្កាត់ទួលល្វា ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែងជិត ៧០០ម៉ែត្រ ឆ្លងកាត់ភូមិអូរច្រាកើត និងអូរច្រាលើ
ខេត្តប៉ៃលិន៖ ដើម្បីធានាបាននូវគុណភាពសំណង់ និងបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លោក ស្រី ទន់ ស៊ីម៉េន ចៅសង្កាត់ទួលល្វា និងក្រុមការងារ បានអញ្ជើញចុះពិនិត្យដំណើរការស្ថាបនាផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ៦៨៥ម៉ែត្រ និងទទឹង ៥ម៉ែត្រ ដែលកំពុងដំណើរការកសាងដោយក្រុមហ៊ុនម៉ៅការ ស្ថិតក្នុងភូមិអូរច្រាកើត និងភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

