ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
មន្ទីរសាធារណការខេត្តប៉ៃលិន បន្តសកម្មភាពជួសជុល និងថែទាំផ្លូវខេត្តសំខាន់ៗចំនួន ២ខ្សែ ដើម្បីសម្រួលការធ្វើដំណើរជូនពលរដ្ឋ
ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានចុះអនុវត្តការងារថែទាំផ្លូវ និងថែទាំជាប្រចាំលើកំណាត់ផ្លូវខេត្តសំខាន់ៗចំនួន ២ខ្សែ ក្នុងស្រុកសាលាក្រៅ ដើម្បីពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធានាការតភ្ជាប់ចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សេចក្តីជូនដំណឹង
មន្ទីរសាធារណការខេត្តប៉ៃលិន បើកយុទ្ធនាការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) រយៈពេល ៥ថ្ងៃ
ប៉ៃលិន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដាក់ឱ្យដំណើរការរថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) ដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ និងម្ចាស់យានយន្តគ្រប់ប្រភេទក្នុងមូលដ្ឋាន ចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅឆ្ងាយរបស់ម្ចាស់យានយន្ត។


សុខាភិបាល
តើវីតាមីន A មានឥទ្ធិពលយ៉ាងណាចំពោះសុខភាពរបស់កុមារ?
សុខភាព៖ វីតាមីន A ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍សរីរាង្គផ្សេងៗរបស់កុមារ។ កង្វះវីតាមីន A នឹងធ្វើឱ្យកុមារប្រឈមបញ្ហាសុខភាពជាច្រើន ដូចជា ខ្សោយការគិត ងាយឈឺ និងរាងកាយស្គមជាដើម។


សុខាភិបាល
តើយើងគួរតែធ្វើអ្វីខ្លះដើម្បីបង្ការជម្ងឺទឹកនោមផ្អែម?
សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា កាលពីមុនជម្ងឺទឹកនោមផ្អែមកើតលើអ្នកដែលមានអាយុ ៣៥ ឆ្នាំទ្បើងទៅ ហើយភាគច្រើនកើតលើអ្នកដែលមានអាយុចាប់ពី ៤៥-៥៥ ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែ ១៥ ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ជម្ងឺទឹកនោមផ្អែមក៏បានកើតឡើងលើអ្នកដែលមានអាយុពី ១២ ឫ១៣ឆ្នាំទ្បើងទៅផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។
ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។


សិល្បៈនិងវប្បធម៌
(វីដេអូ) : ប្រលងចម្រៀងជនពិការខេត្តប៉ៃលិន -បេក្ខជន ឈ្មោះ ឃុត ហ៊ីម -ច្រៀងបទ "ហោរាទស្សន៍ទាយ"
ឯកសារចាស់- ប្រលងចម្រៀងជនពិការខេត្តប៉ៃលិន -បេក្ខជន ឈ្មោះ ឃុត ហ៊ីម -ច្រៀងបទ "ហោរាទស្សន៍ទាយ"


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។
ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។


បទយកការណ៍
បទយកការណ៍ (វីដេអូ) : ស្រាក្រហមរបស់សិប្បករខេត្តប៉ៃលិន រសជាតិ និងគុណភាពមិនចាញ់ផលិតផលនាំចូលពីបរទេស
ខេត្តប៉ៃលិន មិនត្រឹមតែល្បីល្បាញលើវិស័យត្បូង និងកសិផលដំណាំហូបផ្លែដ៏សម្បូរបែបប៉ុណ្ណោះទេ តែបច្ចុប្បន្នភាពច្នៃប្រឌិតរបស់កូនខ្មែរកំពុងបង្កើតតម្លៃបន្ថែមយ៉ាងអស្ចារ្យលើកសិផលក្នុងស្រុក។ ស្ថិតនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សិប្បកម្ម "SKH Plus" ក្រោមការដឹកនាំរបស់លោក វួច ធុច បាននិងកំពុងប្រែក្លាយផ្លែមៀនប៉ៃលិន និងផ្លែទំពាំងបាយជូរព្រៃ ឱ្យក្លាយជាស្រាក្រហមប្រកបដោយគុណភាពខ្ពស់ ស្ដង់ដារអនាម័យត្រឹមត្រូវ រហូតទទួលបានការទទួលស្គាល់ជាផលិតផល "ភូមិមួយ ផលិតផលមួយ" ដ៏មានសក្ដានុពលប្រចាំខេត្តប៉ៃលិន។


សិល្បៈនិងវប្បធម៌
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : លោកជំទាវ សុក សារី សមាជិកាក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក សោ សុវណ្ណ អភិបាលរងខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង)
លោកជំទាវ សុក សារី សមាជិកាក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក សោ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងប្រមូលបច្ច័យសម្រាប់ទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
ប៉ៃលិន ៖ យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងជួយសង្គ្រោះបន្ទាន់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំតម្រង់ទិសជាមួយ ឯកឧត្តម នេត្រ ភក្ត្រា ស្តីពីការផលិតបទយកការណ៍សមិទ្ធផលរដ្ឋបាលឃុំ-សង្កាត់
(ប៉ៃលិន)៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត ដែលជាក្រុមការងារព័ត៌មាន និងសាធារណៈមតិខេត្ត ចូលរួមកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីទទួលបានការតម្រង់ទិស លើការងារផលិតបទយកការណ៍ ស្តីពី សមិទ្ធផលនានាដែលរដ្ឋបាលឃុំ-សង្កាត់សម្រេចបានកន្លងមក។


ការអភិវឌ្ឍ
មន្ទីរព័ត៌មានខេត្តប៉ៃលិន ទទួលបានកុំព្យូទ័រ ២គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភក្ត្រា ដើម្បីពង្រឹងការងារគេហទំព័រឱ្យកាន់តែរហ័ស និងមានគុណភាព
(ប៉ៃលិន)៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់កុំព្យូទ័រចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនដល់ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ។


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកសាលាក្រៅ
ព័ត៌មាន ទទក ប៉ៃលិន៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល គណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង ព្រមទាំងនាំយក អំណោយ សង្គ្រោះបន្ទាន់ ទៅចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីភ្លៀងបានធ្លាក់ជោកជាំជាបន្តបន្ទាប់ បង្កឱ្យលិចលង់ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងដំណាំកសិកម្ម។

