ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ ១ខ្នង ជូនដល់អតីតយុទ្ធជន នៅក្នុងស្រុកសាលាក្រៅ
ប៉ៃលិន៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាងដោយសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ ដឿក ទ្រុង ភេទ ប្រុស អត្តលេខ HA87001967 រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រាលដល់ទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យសិស្សានុសិស្ស យុវជន រួមគ្នាបង្កើតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីបង្កើនសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន
ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតី ក្នុងការដឹកនាំយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ដែលរៀបចំនៅវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន (កំពង់ក្រុង) ខេត្តកំពត ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាននាំយកកង់ចំនួន ៦០គ្រឿង ចែកជូនដល់ សិស្សសាលាបឋមសិក្សា ចំនួន ៣ឃុំ ក្នុងស្រុកសំបូរ ខេត្តក្រចេះ
ឯកឧត្តម ប្រាក់ ថាវអមិដា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថាដោយមើលឃើញពីភាពចាំបាច់ របស់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅសាលារៀនឲ្យបានទាន់ពេលវេលា ក៏ដូចជាការជួយសម្រួលទុក្ខលំបាករបស់អាណាព្យាបាលក្នុងការជូនកូនទៅសាលារៀន ទើបមានការផ្ដល់កង់ជូនដល់សិស្សនាពេលនេះ


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត បាន ស្រីមុំ ចូលរួមប្រជុំតាម ZOOM ជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ រួមមាន អភិបាលរងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ក្នុងភូមិសាស្រ្តខេត្តប៉ៃលិនអោយអស់ពីក្នុងខេត្ត តាមការប្តេជ្ញាចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាច្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
អក្ខរកម្មព័ត៌មាន គឺជាសមត្ថភាពក្នុងការប្រើប្រាស់ បង្កើត វិភាគ និងវាយតម្លៃព័ត៌មានប្រកបដោយវិចារណញ្ញាណ
ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍លើកឡើងថា៖ «អក្ខរកម្មព័ត៌មាន គឺជាសមត្ថភាពក្នុងការប្រើប្រាស់ បង្កើត វិភាគ និងវាយតម្លៃព័ត៌មានប្រកបដោយវិចារណញ្ញាណ ហើយចំណេះដឹងទាំងនេះ គឺជាវ៉ាក់សាំងដ៏រឹងមាំបំផុត ក្នុងការការពារខ្លួនយើង និងសង្គមជាតិទាំងមូល ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ»។


សុខាភិបាល
ឈប់បង្អត់បាយល្ងាច ៖ បើអ្នកចង់ស្រកគីឡូដោយមិនបំផ្លាញក្រពះ
មនុស្សជាច្រើនយល់ច្រឡំថា ការបង្អត់បាយល្ងាច គឺជាផ្លូវកាត់ដែលលឿនបំផុតក្នុងការសម្រកទម្ងន់ ។ ប៉ុន្តែការពិត ការធ្វើបែបនេះមិនត្រឹមតែមិនអាចជួយឱ្យអ្នកស្រកគីឡូបានយូរអង្វែងនោះទេ ថែមទាំងជាការធ្វើទារុណកម្មក្រពះ និងប្រព័ន្ធរំលាយអាហារយ៉ាងធ្ងន់ធ្ងរទៀតផង។ នេះ គឺជាហេតុផលដែលអ្នកគួរ ឈប់បង្អត់បាយល្ងាច និងវិធីសាស្ត្រញ៉ាំឱ្យរាងស្អាតដោយមិនបារម្ភពីរឿងដំបៅក្រពះ៖


ការអភិវឌ្ឍ
សួនច្បារមរតកតេជោ កំពុងតែមមាញឹកក្នុងការកសាង និងជាសមិទ្ធិផលដ៏ធំមួយ នៅក្នុងខេត្តប៉ៃលិន
សួនច្បារមរតកតេជោ កំពុងតែមមាញឹកក្នុងការកសាង និងជាសមិទ្ធិផលដ៏ធំមួយ នៅក្នុងខេត្តប៉ៃលិន។ សួនច្បារមរតកតេជោ ស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិន ប្រវែងជិត ២គីឡូម៉ែត្រ ចាប់ពីស្ពានតារាប ផ្លូវជាតិលេខ៥៧ ក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន រហូតដល់ស្ពានសន្តិភាព អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


អប់រំ និងកីឡា
មន្ទីរការងារ ប្រារព្វទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី ១៥ មិថុនា ២០២៦ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរ ទិវាជាតិ អប់រំបណ្តុះបណ្តាលបច្គេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល»។
ពិធីនេះស្ថិតក្រោមអធិបតីភាព លោកបណ្ឌិត ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមាន លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកមេឃុំ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន និងម្ចាស់គ្រិះស្ថាន សហគ្រាសនានា នៅទូទាំងខេត្តប៉ៃលិន បានអញ្ជើញចូលរួម។


ទេសចរណ៍
រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ
រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ គឺជារមណីយដ្ឋានដ៏ស្អាត ផ្តល់ភាពស្រស់ស្រាយសម្រាប់ភ្ញៀវទេសចរទាំងឡាយ។ រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវមានទីតាំងស្ថិតនៅ ក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំងាយ៦គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។


សុខាភិបាល
មានអាហារ ៣ ក្រុមនេះ ក្នុងរបបអាហារ កូនលូតលាស់បានល្អ មិនសូវឈឺនោះទេ
ក្មេងៗភាគច្រើនមិនចូលញ៉ាំបន្លែ-ផ្លែឈើនោះទេ ពេលញ៉ាំម្តងៗ កាលណាឃើញមានជាប់បន្លែអីតិចតួច ដឹងតែរើសចេញហើយ។ ការទម្លាប់ញ៉ាំតែសាច់ មិនសូវញ៉ាំបន្លែ-ផ្លែឈើ អាចនឹងប៉ះពាល់ដល់ការលូតលាស់ ក្មេងៗ ងាយនឹងមានជំងឺ។
នៅក្នុងឯកសារ “ការចិញ្ចឹម និងគាំពារទារក និងកុមារដើម្បីសុខភាពរាងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ” ចងក្រងដោយ កម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា របបអាហារកូន ត្រូវតែមានអាហារ ៣ ក្រុមនេះ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន
បាត់ដំបង៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តបាត់ដំបង-ប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីក្នុងពិធីបូជាសព អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន
រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញបូជាសព លោក សំ សាវឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន
ប៉ៃលិន៖ រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានវត្តមានអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មការសាងសង់វិមានឈ្នះឈ្នះខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអនុគណៈកម្មការ ព្រមទាំងក្រុមការងារ ផងដែរ។

