ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
រដ្ឋបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំជំរុញការអនុវត្តអនុសញ្ញា «ស៊ី-ដ» (CEDAW) និងលើកកម្ពស់សមភាពយេនឌ័រ
ប៉ៃលិន៖ រសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីការអនុវត្តសិទ្ធិស្ត្រី ជំរុញសមភាពយេនឌ័រ និងការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ ឬហៅថា អនុសញ្ញា «ស៊ី-ដ» (CEDAW)។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត និង កងកំលាំងប្រសាប់អាវុធ ផងដែរ។


នយោបាយ
ឯកឧត្តម កែវ វណ្ណថន ប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ ទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តប៉ៃលិន
ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ ទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) នៅក្នុងព្រះរាជាណាចក្រកម្ពុជា


នយោបាយ
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំប្រព័ន្ធ Zoom ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួម កិច្ចប្រជុំប្រព័ន្ធ Zoomស្តីពីកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ឋ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប។


នយោបាយ
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារប្រតិបត្តិការបង្ក្រាប Online Scams និងត្រៀមផែនការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams


នយោបាយ
ពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន និងក្រុមការងារ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកសាលាក្រៅ
នៅសាលប្រជុំក្រុមប្រឹក្សាស្រុកសាលាក្រៅ មានពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន និងក្រុមការងារ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុក និងសាខាគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំ ព្រមទាំងក្រុមការងារជំនាញ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំ ទាំង៤ ។


នយោបាយ
ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង ដែលសង្ស័យលួចប្រព្រឹត្តបទល្មើស Online Scams ដោយឃាត់ខ្លួនជនបរទេសមួយចំនួន រួមទាំងវត្ថុតាង
បន្តប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង ដែលសង្ស័យលួចប្រព្រឹត្តបទល្មើស Online Scams ដោយឃាត់ខ្លួនជនបរទេសមួយចំនួន រួមទាំងវត្ថុតាង


សុខាភិបាល
អត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទាន “ទឹកដូង” ចំពោះសុខភាពរាងកាយ
ទឹកដូង គឺជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់អ្នកដែលចង់រក្សាបាននូវសុខភាពរឹងមាំប្រសើរ។ អ្វីដែលពិសេសនោះ គឺភេសជ្ជៈនេះមិនត្រឹមតែងាយរកបានក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃសមរម្យផងដែរ។ បើទោះជាឧស្សាហ៍ ឬចូលចិត្តទទួលទានក៏ដោយ តែមានមនុស្សមិនច្រើនទេដែលចាប់អារម្មណ៍ដឹងថា ទឹកដូង គឺផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។


សុខាភិបាល
អាស៊ីដ និងស្ករ ក្នុងផ្លែក្រូចអាចធ្វើឲ្យខូចធ្មេញ ធ្វើម៉េចល្អ?
គ្រប់គ្នាប្រហែលជាមិនសូវគិតដល់ទេថាក្រូចអាចធ្វើឲ្យធ្មេញយើងមានបញ្ហាបាន។ ក្រូចមិនត្រឹមតែមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយវីតាមីន C នោះទេ តែវាក៏មានផ្ទុកអាស៊ីដ និងស្ករផងដែរ។ អាស៊ីដ និងស្ករនេះហើយ ដែលអាចបង្កជាបញ្ហាដល់ធ្មេញយើងបាន។


សេចក្តីប្រកាសព័ត៌មាន
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សិក្សាសមិទ្ធលទ្ធភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ និងការវិនិយោគ ប្រកបដោយចីរភាពនៅខេត្តប៉ៃលិន
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា(គ.ជ.អ.ប) និងមន្ទីរពាក់ព័ន្ធ


សេចក្តីប្រកាសព័ត៌មាន
មន្ទីរការងារ ខេត្តប៉ៃលិន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»
ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញពិនិត្យដំណើរការផ្តល់សេវាសាធារណ:នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តប៉ៃលិន
នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពរបៀបការផ្តល់សេវាជូនប្រជាពលរដ្ឋ


សេចក្តីប្រកាសព័ត៌មាន
មន្ទីរការងារខេត្តប៉ៃលិន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»
កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងតំណាងបងប្អូនកម្មករនិយោជិតជាង២០០នាក់។


សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលស្រុកសាលាក្រៅ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ លើកទី១៩
រដ្ឋបាលស្រុកសាលាក្រៅ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ឆ្នូ ក្រោមប្រធានបទ “ យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាន” ក្រោមអធិបតីភាព លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅ និងលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ ។

