ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
មន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ទទួលបានការបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់កម្មវិធី DG SuperApp របស់ក្រសួងប្រៃសណី និងទូរគមនាគមន៍
នារសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ដែលមានសរុបចំនួន ៣៦នាក់ បានទទួលការបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់កម្មវិធី DG SuperApp ពីមន្រ្តីជំនាញ នៃមន្ទីរប្រៃសណី និងទូរគមនាគមន៍ខេត្តប៉ៃលិន ដើម្បីអោយមន្រ្តីព័ត៌មានចូលរួមប្រើប្រាស់ និងបន្តផ្សព្វផ្សាយអោយប្រជាជន មហាជនបានប្រើប្រាស់កម្មវិធីនេះ ដែលជាកម្មវិធីរបស់រដ្ឋាភិបាលកម្ពុជា។


សន្តិសុខសង្គម
កិច្ចប្រជុំផ្សព្វផ្សាយ និងធ្វើបទបង្ហាញស្តីពី «ការប្រើប្រាស់កម្មវិធី DG SuperApp» ព្រមទាំងការស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាឌីជីថល សម្រាប់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន
នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក គង់ ជឺ អនុប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំលោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត ចូលរួមស្តាប់ការផ្សព្វផ្សាយ និងធ្វើបទបង្ហាញអំពី «ការប្រើប្រាស់កម្មវិធី DG SuperApp» ព្រមទាំងការស្វែងយល់ ពីបច្ចេកវិទ្យាឌីជីថលផ្សេងៗ ដែលរៀបចំផ្សព្វផ្សាយដោយក្រុមការងារមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តប៉ៃលិន ដឹកនាំដោយលោក ស៊ុំ សំរេច ប្រធានការិយាល័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តប៉ៃលិន ។


សុខាភិបាល
មនុស្សចាស់ភ្លេចភ្លាំងច្រើនមកពីជំងឺ ឬវ័យ ចុះក្មេងៗវិញមកពីអីដែរ?
មនុស្សចាស់តែងតែជួបប្រទះបញ្ហាភ្លេចភ្លាំងច្រើន ដែលនោះជាច្បាប់ធម្មជាតិ ព្រោះកោសិកាខួរក្បាលបានថមថយចុះទៅតាមវ័យ។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឲ្យដឹងថាជំងឺភ្លេចភ្លាំងមានច្រើនប្រភេទ តែចំពោះមនុស្សចាស់ភាគច្រើនភ្លេចភ្លាំងដែលមានឈ្មោះពាក្យបច្ចេកទេសហៅថា Alzhermers Disease ហើយអ្នកដែលមានវ័យចាប់ពី ៧០ ដល់ ៨៥ ឆ្នាំ មានប្រហែលជា ៦%។


សេចក្តីជូនដំណឹង
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
-ប្រេងសាំង ៤ ៣០០រៀល/លីត្រ
-ប្រេងម៉ាស៊ូត ៤ ៩៥០រៀល/លីត្រ


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើជំនួយសន្តិសុខ ៥០០លានយ៉េន ប្រមាណ ៣លានដុល្លារអាម៉េរិកដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងគោក និងជើងទឹក
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការ (OSA) ក្នុងទឹកប្រាក់ ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាម៉េរិក)។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស ឆ្លើយតបទៅនឹងការលើកឡើង របស់លោកឧបនាយករដ្ឋមន្ត្រី សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងនៅទីក្រុងប៉េកាំង ក្នុង សប្តាហ៍នេះថា ការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន "បិទទ្វារ" ចំពោះការចរចាលើព្រំដែនគោក។ នេះមិន មែនជាការពិតទាល់តែសោះ។
ព្រំដែនសមុទ្រ និងព្រំដែនគោកត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ផ្សេងគ្នា និងយន្តការ ទ្វេភាគីផ្សេងគ្នា។ កម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រតែ មួយគត់។


សេចក្តីជូនដំណឹង
ក្រសួងព័ត៌មាន ណែនាំអោយមានការចូលរួមផ្សព្វផ្សាយសារអប់រំ អំពីការបង្ការការពារការឆ្លងមេរោគអេដស៍ និងបញ្ជាប ការយល់ដឹងពីបញ្ហាគ្រឿងញៀន
ក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជ្រាបថា កន្លងមក ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាព សារព័ត៌មានទាំងអស់ បានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង និងចូលរួមសហការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ សារអប់រំនានាពាក់ព័ន្ធនឹងបញ្ហាសុខភាព បញ្ហាគ្រឿងញៀន និងការបង្ការ ទប់ស្កាត់បញ្ហាផ្សេងទៀតក្នុងសង្គម ដើម្បីបញ្ជាបការយល់ដឹងដល់សាធារណជនគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែទូលំទូលាយ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន
ប៉ៃលិន៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានក្រុង/ស្រុក និងឃុំ/សង្កាត់ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។


អប់រំ និងកីឡា
ឯកឧត្តម ជា លីសែ៖ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានយកចិត្តទុកដាក់ផលិតមាតិកាព័ត៌មានផ្តោតលើយុវជន
ប៉ៃលិន៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន នាពេលកន្លងទៅ ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តប៉ៃលិន បានណែនាំអោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន យកចិត្តទុកដាក់លើការផលិតមាតិកាព័ត៌មាន ដោយផ្តោតលើការងារ និងសតិអារម្មណ៍របស់យុវជន ព្រោះយុវជន គឺជាកម្លាំងស្នូលនៅក្នុងសង្គម និងងាយទទួលរងនូវឥទ្ធិពលព័ត៌មានអវិជ្ជមាន ឬព័ត៌មានក្លែងក្លាយ បោកបញ្ឆោត ដែលអាចនឹងពង្វក់ស្មារតីរបស់យុវជនយើង។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ ចុះពិនិត្យមើលវឌ្ឍនភាពនៃការតុបតែងលម្អរនៅរង្វង់មូលអូរច្រា ។
រង្វង់មូលព្រះវិណ្ណុដៃប្រំបី (រង្វង់មូលវត្តអូរច្រា) គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ខេត្តប៉ៃលិន ស្ថិតនៅលើផ្លូវជាតិលេខ ៥៧ ចំណុចផ្លូវបំបែកជាបួន វត្តអូច្រា ស្តិក្នុងភូមិអូច្រា សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន២០.២៨១នាក់ ទៀត ក្នុងនោះស្ត្រី១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ ពីភូមិករ និងផ្ទះសំបែងត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូល ជាធរមាន។


នយោបាយ
វេទិកា ពិភាក្សាជាមួយយុវជន គណៈបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដែលជាខេត្តគោលដៅទី២៤
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល វេទិកា «ពិភាក្សាជាមួយយុវជន» ខេត្តគោលដៅទី២៤ ត្រូវបានរៀបចំឡើងយ៉ាងផុសផុល ដោយមានការចូលរួមពីសមាជិកយុវជនប្រមាណ ១,២២១ នាក់ ។


ពាណិជ្ជកម្ម
សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង
សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើតនិងដំណើរការរបស់ SME។

