ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តប៉ៃលិន កំពុងអន្តរាគមន៍ជួយសង្គ្រោះស្រូវខ្វះទឹក ចំនួន ៥៣០ហិចតា នៅឃុំសាលាក្រៅ
ប៉ៃលិន៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ អញ្ជើញចុះពិនិត្យមើល ការស្តារប្រឡាយសម្រួលផ្លូវទឹក និងការដាក់ម៉ាស៊ីនបូមទឹក ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវក្នុងរដូវវស្សារបស់ប្រជាពលរដ្ឋ ចំនួន ៥៣០ហិចតា ស្ថិតនៅ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅឃុំស្ទឹងកាច់
ប៉ៃលិន៖ រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញចុះជួបសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីចង់ដឹងពីបញ្ហាប្រឈមចំពោះការផ្តល់សេវានានានៅតាមមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈ និងឯកសណ្ឋានប្រជាការពារផងដែរ។


សន្តិសុខសង្គម
លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន ជំរុញឱ្យមន្ត្រីរាជការបង្កើនការយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ពិសេសទប់ស្កាត់បទល្មើសស្កែមអនឡាញ
ប៉ៃលិន៖ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ» នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក សោ សុវណ្ណ អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានផ្តល់អនុសាសន៍ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើង។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអគារ «គ» សាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ធសរុបចំនួន ៥៧នាក់។


នយោបាយ
លោកជំទាវ ចម និម្មល (Video) ៖ ប្រទេសកម្ពុជាកំពុងចរចាលើកូតាសម្រាប់នាំចូលវត្ថុធាតុដើមកាត់ដេរពីសហរដ្ឋអាមេរិក
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងចរចាលើកូតាសម្រាប់នាំចូលវត្ថុធាតុដើមកាត់ដេរពីសហរដ្ឋអាមេរិក។ លោកជំទាវបានផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់កញ្ញា Avril Hong នៅក្នុងកម្មវិធី "Bloomberg: The China Show"។


សុខាភិបាល
ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ
គ្នាយើងដឹងអត់ថា ផ្លែឈើមួយចំនួន មានគុណប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារ ពីព្រោះវាមានផ្ទុកទៅដោយជាតិសរសៃ អង់ស៊ីម និងសារធាតុចិញ្ចឹមល្អៗ ដែលរួមចំណែកជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាសុខភាពក្រពះពោះវៀន។


សកម្មភាពថ្នាក់ដឹកនាំ
សាររបស់អ្នកស្រី Angelina Jolie ក្នុងខួបមួយឆ្នាំនៃការចាប់ផ្តើមសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា! “បេះដូងរបស់ខ្ញុំគឺនៅជាមួយមនុស្សគ្រប់គ្នាដែលនៅតែរង់ចាំការត្រលប់មកផ្ទះវិញ”
លោកស្រី Agelina Jolie តារាហូលីវូដដ៏ល្បីល្បាញ បានបង្ហោះសារនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ “កាលពីមួយឆ្នាំមុន ជម្លោះបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនរបស់ប្រទេសកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព និងស្ថិរភាពរបស់មនុស្សជាច្រើន។ ឥឡូវនេះ ប្រជាពលរដ្ឋកម្ពុជា ជិត ៣០ ០០០នាក់ នៅមិនទាន់អាចត្រឡប់ទៅផ្ទះវិញបានទេ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី តាមរយះប្រព័ន្ធ Zoom ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
ប៉ៃលិន៖ ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយះប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕


នយោបាយ
ទូរទស្សន៍ Bloomberg រៀបចំកម្មវិធីផ្សាយពិសេសអំពីកម្ពុជា
ទូរទស្សន៍ Bloomberg TV https://www.bloomberg.com/live/asia បានរៀបចំកម្មវិធីផ្សាយពិសេសអំពីកម្ពុជា ដោយផ្សាយចេញពីទីស្នាក់ការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយមានបទសម្ភាសន៍ ៤សំខាន់ ជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោកជំទាវ ចម និម្មល និងឯកឧត្តម កែវ រតនៈ។
ប្រធានបទនឹងផ្តោតលើបញ្ហាព្រំដែន ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃក្រោយបទឈប់បាញ់ ទំនាក់ទំនងអន្តរជាតិ ថាមពល ការវិនិយោគ ពាណិជ្ជកម្ម និងបញ្ហាសំខាន់ៗមួយចំនួនទៀត៕


នយោបាយ
លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនា
សូមអាននូវសេចក្តីប្រកាសទាំងស្រុង !


នយោបាយ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ៣ នាព្រឹកទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។


នយោបាយ
វីដេអូ (Video) ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់សម្ភាសន៍ ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់សម្ភាសន៍ ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ទាក់ទឹងកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាព្រំដែន ការប្រឆាំងស្កេម ការអភិវឌ្ឍសេដ្ខកិច្ច។


សន្តិសុខសង្គម
ជនជាប់ឃុំចំនួន ១៥០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តបាត់ដំបង ទៅកាន់ខេត្តប៉ៃលិន ដើម្បីរំដោះភាពចង្អៀតណែន
ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ពន្ធនាគារខេត្តប៉ៃលិន បានរៀបចំទទួលទណ្ឌិតសរុបចំនួន ១៥០ នាក់ (ស្រី ០៥ នាក់) ដែលត្រូវបានផ្ទេរមកពីពន្ធនាគារខេត្តបាត់ដំបង ដើម្បីបន្តការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តប៉ៃលិន ។ ការផ្ទេរទណ្ឌិតនាពេលនេះ គឺបានធ្វើឡើងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ឯកឧត្តម កែវ រតនៈ ( Videos) ៖ សុបិនរបស់ ព្រះបរមរតនកោដ្ឋ ត្រូវបានធ្វើឱ្យទៅជាការពិតដោយ សម្ដេចតេជោ ហ៊ុន សែន
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ សុបិនរបស់ ព្រះបរមរតនកោដ្ឋ ត្រូវបានធ្វើឱ្យទៅជាការពិតដោយ សម្ដេចតេជោ ហ៊ុន សែន ហើយបន្តការពារ និងថែទាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត

