ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សុខាភិបាល
វគ្គបណ្ដុះបណ្ដាលស្ដីពីការថែទាំសុខភាពភ្នែកបឋម និងប្រេសស្បីត (Presbyopia) ជូនដល់បុគ្គលិកមណ្ឌលសុខភាព ទូទាំងខេត្តប៉ៃលិន
ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការថែទាំសុខភាពភ្នែកបឋម និងប្រេសស្បីត (Presbyopia) ជូនដល់បុគ្គលិកមណ្ឌលសុខភាពនានា ទូទាំងខេត្ត ក្រោមអធិបតីភាពលោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន និង លោក ហម ពិសិដ្ឋ ប្រធានគម្រោងការថែទាំសុខភាពបឋម និងជាតំណាងអង្គការ Eye Care ក្នុងគោលបំណងបង្កើនចំណេះដឹង និងជំនាញបច្ចេកទេស ដល់បុគ្គលិកមណ្ឌលសុខភាព ក្នុងការពិនិត្យ ស្វែងរក និងផ្តល់ការថែទាំសុខភាពភ្នែកបឋម ជូនប្រជាពលរដ្ឋ នៅតាមសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព។


សុខាភិបាល
មនុស្សចាស់ភ្លេចភ្លាំងច្រើនមកពីជំងឺ ឬវ័យ ចុះក្មេងៗវិញមកពីអីដែរ?
មនុស្សចាស់តែងតែជួបប្រទះបញ្ហាភ្លេចភ្លាំងច្រើន ដែលនោះជាច្បាប់ធម្មជាតិ ព្រោះកោសិកាខួរក្បាលបានថមថយចុះទៅតាមវ័យ។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឲ្យដឹងថាជំងឺភ្លេចភ្លាំងមានច្រើនប្រភេទ តែចំពោះមនុស្សចាស់ភាគច្រើនភ្លេចភ្លាំងដែលមានឈ្មោះពាក្យបច្ចេកទេសហៅថា Alzhermers Disease ហើយអ្នកដែលមានវ័យចាប់ពី ៧០ ដល់ ៨៥ ឆ្នាំ មានប្រហែលជា ៦%។


សុខាភិបាល
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពជំងឺគ្រុនចាញ់រយៈពេល៦ខែ ឆ្នាំ២០២៦
ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការលុបបំបាត់ការចម្លងជំងឺ គ្រុនចាញ់ក្នុងស្រុក តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងត្រូវបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។


សុខាភិបាល
អាថ៌កំបាំងដែលអ្នកសម្រកគីឡូគ្រប់រូបត្រូវដឹងថា តើញ៉ាំពេលល្ងាចបែបណា ទើបមិនធាត់?
បន្ទាប់ពីបានដឹងហើយថា ការបង្អត់បាយល្ងាចគឺជាការបំផ្លាញសុខភាព និងប្រព័ន្ធដុតបំផ្លាញថាមពល សំណួរដ៏ធំដែលមនុស្សភាគច្រើនតែងសួរនោះគឺ៖ «ចុះបើត្រូវញ៉ាំ តើគួរញ៉ាំបែបណា ទើបមិនធាត់ ហើយគីឡូនៅតែស្រក?» ការញ៉ាំអាហារពេលល្ងាចមិនមែនជាសត្រូវនៃការសម្រកទម្ងន់នោះទេ ឱ្យតែអ្នកដឹងពី «អាថ៌កំបាំងវៃឆ្លាត» ក្នុងការជ្រើសរើសប្រភេទអាហារ និងពេលវេលា។ ខាងក្រោមនេះជាមគ្គុទ្ទេសក៍សុខភាពដែលអ្នកសម្រកគីឡូគ្រប់រូបត្រូវដឹង និងយកទៅអនុវត្តភ្លាមៗ៖


សុខាភិបាល
សញ្ញាទាំង ៧ យ៉ាង ដែលបញ្ជាក់ថាអ្នកកំពុងតែកើតជម្ងឺធ្លាក់ទឹកចិត្ត
សុខភាព៖ ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនឯងកំពុងតែមានរោគសញ្ញា ៧ យ៉ាងខាងក្រោមនេះ គឺបញ្ជាក់ថាបានថា អ្នកកំពុងតែស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្ត។


សុខាភិបាល
ខ្លឹមសារ ៣ ចំណុច ជួយដល់អ្នកធ្វើការស្រ្តេស្តខ្លាំង ដែលមិនអាចមើលរំលង
សុខភាព៖ ដើម្បីធ្វើឱ្យអារម្មណ៍រីករាយជាមួយការងារ ចាប់តាំងពីពេលចាប់ផ្ដើមម៉ោងធ្វើការ រហូតដល់ម៉ោងត្រឡប់ទៅផ្ទះវិញ និងបំបាត់ភាពតានតឹង ស្មុគស្មាញ ធុញថប់ អារម្មណ៍មិនស្រលះ ក្នុងអំឡុងពេលបំពេញការងារ សូមអនុវត្តតាមការណែនាំដូចខ្លឹមសារទាំង ៣ ខាងក្រោមនេះ។


សុខាភិបាល
ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា
ក្រសួងសុខាភិបាល សូមក្រើនរំលឹកជូនសាធារណជនឱ្យបានជ្រាបថា ក្នុងអំឡុងពេលរដូវវស្សា ជាទូទៅ ធ្វើឱ្យមានការកើនឡើងវត្ថុដក់ទឹកដែលជាកន្លែងបង្កបង្កើតកូនចៅមូសខ្លា។ ស្របពេលជាមួយគ្នានេះដែរ ប្រទេស កម្ពុជាយើងកំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្ដៅ (El Niño) អាចធ្វើឱ្យមានការកើនឡើងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក រួមទាំងព្រះរាជាណាចក្រកម្ពុជា។


សុខាភិបាល
អ្នកចូលចិត្តពិសារកាហ្វេនៅពេលព្រឹកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព
សុខភាព៖ កាហ្វេ ជាភេសជ្ជៈមួយប្រភេទដែលទទួលបានការពេញនិយមខ្លាំង សម្រាប់មនុស្សគ្រប់វ័យទៅតាមប្រភេទ និងរសជាតិ។ ជាមួយគ្នានេះ ការផឹកកាហ្វេនៅពេលព្រឹកពិតជាទទួលបានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព និងជម្រុញឱ្យខួរក្បាលមានដំណើរការល្អពេញមួយថ្ងៃ។


សុខាភិបាល
អត្ថប្រយោជន៍ ៩ យ៉ាង ដែលអ្នកញ៉ាំគ្រាប់ផ្កាឈូករ័ត្ន
សុខភាព៖ ឈូករ័ត្ន ជារុក្ខជាតិម្យ៉ាង មានដើមកំណើតពីទ្វីបអាមេរិក ហើយត្រូវបានយកមកដាំនៅតាមបណ្ដាទ្វីបមួយចំនួន។
រុក្ខជាតិនេះ មានផ្ទុកសារធាតុជាច្រើន ដូចជា វីតាមីនA, ក្រុមវីតាមីន B, វីតាមីន C, វីតាមីន E, កាលស្យូម, សូដ្យូម,សង្កសី , ដែក , ទង់ដែង, ប៉ូតាស្យូម និងសារធាតុសំខាន់ៗជាច្រើនទៀត។


សុខាភិបាល
ជំងឺដំបៅក្រពះរ៉ាំរ៉ៃ ៖ កុំទុកឱ្យវាក្លាយជាមហារីកក្រពះឱ្យសោះ!
ជំងឺដំបៅក្រពះ គឺជាអាការៈទូទៅមួយដែលមនុស្សជាច្រើនតែងតែជួបប្រទះ និងគិតថាជា «រឿងធម្មតា» គ្រាន់តែលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំសម្រួលអាស៊ីតទៅគឺរួចរាល់ហើយ។ ប៉ុន្តែ ប្រសិនបើអាការៈនេះកើតឡើងដដែលៗរហូតក្លាយជា «ដំបៅក្រពះរ៉ាំរ៉ៃ» ហើយខ្វះការព្យាបាលត្រឹមត្រូវ វាអាចនឹងវិវត្តទៅជាការរលាកកោសិកាធ្ងន់ធ្ងរ ដែលជាឫសគល់ឈានទៅរកជំងឺដ៏កាចសាហាវ គឺ «មហារីកក្រពះ» ដោយស្ងាត់ៗ។


សុខាភិបាល
ប៉ាម៉ាក់គួរដឹង! ជំងឺបេះដូងប៉ុន្មានប្រភេទនេះ អាចកើតលើកុមារ និងទារក
តើកុមារអាចប្រឈមកើតជំងឺបេះដូងដែរទេ? មិនខុសនោះទេកុមារក៏អាចប្រឈមកើតជំងឺបេះដូងផងដែរ។ ដូច្នេះយើងមិនអាចនិយាយបានថា ជំងឺបេះដូងអាចកើតឡើងតែមនុស្សចាស់ ឬវ័យជំទង់បាននោះទេ។ ខាងក្រោមគឺជាជំងឺបេះដូងដែលអាចកើតមានចំពោះកុមារ និង ទារកផងដែរ។


សុខាភិបាល
ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ
អ្នកដឹងទេថា ការញ៉ាំអាហារកែច្នៃច្រើនជាង២០%នៃបរិមាណកាល់ឡូរីប្រចាំថ្ងៃ អាចធ្វើឲ្យសមត្ថភាពខួរក្បាលរបស់យើងធ្លាក់ចុះ? ពិតណាស់ អាហារកែច្នៃដូចជាស៊ុបបង្កក់ សាច់ក្រក ប៊ឺហ្គឺ ដំឡូងបំពង នំឃេក និងស្ករគ្រាប់ជាដើម។ ថ្វីត្បិតតែមានភាពងាយស្រួល និងរសជាតិឆ្ងាញ់ក៏ពិតមែន ប៉ុន្តែអាហារទាំងនេះមិនល្អចំពោះសុខភាពឡើយ។


សុខាភិបាល
មេឃក្ដៅម្លឹងៗ បើខ្សោះជាតិទឹកខ្លាំង អាចប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤ យ៉ាងនេះ
ពេលថ្ងៃឡើង ព្រះអាទិត្យបញ្ចេញពន្លឺមកធ្វើឲ្យមេឃក្ដៅហែង គ្នាយើងចេញទៅក្រៅម្ដងៗ ធុញទ្រាន់នឹងបែកញើសពេញខ្លួនតែម្ដង។ ចំណែកខ្លះទៀត ធុញនឹងត្រូវចូលបន្ទប់ទឹកច្រើនលើក ដោយសារញ៉ាំទឹកច្រើន ខ្លាចខ្សោះជាតិទឹកក្នុងរាងកាយព្រោះអាកាសធាតុក្ដៅពេក។ ប៉ុន្តែ បើយើងខ្សោះជាតិទឹកខ្លាំងក្នុងរាងកាយ សុខភាពយើងនឹងប្រឈមបញ្ហាច្រើន។

