ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

បទយកការណ៍
ដូងក្រអូប ជាដំណាំមានទីផ្សារខ្ពស់ និងឱ្យផលបានរយៈពេលយូរ
ប៉ៃលិន៖ ដូងក្រអូប ជាប្រភេទដូងម្យ៉ាងដែលមានក្លិនឈ្ងុយជាងដូងធម្មតា ទាំងទឹក និងសាច់ ដែលធ្វើឱ្យដូងប្រភេទនេះមានភាពពេញនិយមខ្លាំងសម្រាប់ការទទួលទាន។ ក្នុងរយៈពេលចុងក្រោយនេះសង្កេតឃើញថាប្រជាកសិករក្នុងខេត្តប៉ៃលិន បានធ្វើការផ្លាស់ប្ដូរផ្ទៃដីមួយចំនួនរបស់ខ្លួន ពីការដាំដុះដំណាំតាមរដូវកាល មកជាការដាំដុះដំណាំដូងក្រអូបនេះ។ ក្នុងនោះ មានចំការដូងក្រអូបមួយកន្លែងនៅខេត្តប៉ៃលិន កំពុងផ្គត់ផ្គង់ទីផ្សារនៅក្នុងខេត្តនិងក្រៅខេត្ត។


បទយកការណ៍
ល្មើរជាដំណាំសក្តានុពលខ្ពស់ ប្តូរមុខមាត់កសិករខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ ពីមួយឆ្នាំទៅមួយឆ្នាំ នៅលើផ្ទៃដីដែលធ្លាប់តែដាំដុះដំណាំចាស់ៗដដែលៗ កសិកររស់នៅខេត្តប៉ៃលិន បានកំពុងចាប់ផ្តើមងាកមកចាប់អារម្មណ៍លើដំណាំ ល្មើរ។ ការផ្លាស់ប្តូរទម្លាប់ពីការដាំដុះបែបប្រពៃណី មកកាន់ដំណាំសេដ្ឋកិច្ចថ្មីមួយនេះ កំពុងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីក្រើនរម្លឹករបស់ក្រសួងព័ត៌មាន ស្តីពី អាជ្ញាបណ្ណប្រកបអាជីវកម្ម របស់អង្គភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍
ក្រសួងព័ត៌មាន៖ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ជ្រាបថា៖ កន្លងមក ក្រសួងព័ត៌មានបានសង្កេតឃើញ អង្គភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួន បាននិងកំពុងធ្វើអាជីវកម្ម ដោយមិនមានអាជ្ញាបណ្ណ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់។
ក្រសួងសូមបញ្ជាក់ថា៖ ការប្រកបអាជីវកម្មកាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ វិទ្យុ ទូរទស្សន៍ រោងពុម្ព គ្រឹះស្ថានបោះពុម្ព ផ្សាយ សេវាបោះពុម្ព ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងសេវាផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវតែមានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងស្របតាមច្បាប់ជាធរមាន។


បទយកការណ៍
សិប្បករខេត្តប៉ៃលិន ឆ្លាក់ថ្ម ឆ្លាក់ឈើ អោយក្លាយជារបស់មានតម្លៃសម្រាប់ការតែងលម្អ និង វត្ថុគោរពបូជា
ប៉ៃលិន៖ ខេត្តប៉ៃលិន ដែលស្ថិតនៅភូមិភាគពាយ័ព្យ នៃប្រទេសកម្ពុជា មិនត្រឹមតែល្បីល្បាញខាងវិស័យទេសចរណ៍ ប្រវត្តិសាស្ត្រ និងត្បូងពេជ្រមានតម្លៃ ប៉ុណ្ណោះទេ តែថែមទាំងជាមណ្ឌល នៃសិល្បៈឆ្លាក់ថ្ម និងឆ្លាក់ឈើ ដ៏រស់រវើកមួយផងដែរ។ សិប្បករនៅទីនេះ បានបន្ត និងអភិវឌ្ឍរបរបុរាណ អាជីវកម្មគ្រួសារ ដោយផ្តោតលើការបង្កើតគ្រឿងអលង្ការ និងគ្រឿងសក្ការៈបូជាដ៏ប្រណីត ពីវត្ថុធាតុដើមធម្មជាតិ ដូចជា ថ្ម ឈើ ផូស៊ីល និងត្បូង ជាដើម។


សិល្បៈនិងវប្បធម៌
វត្តកោងកាង ជាវត្តតែមួយគត់ ដែលមិនមានការបែកបាក់ក្នុងសម័យសង្រ្គាមជាច្រើនទស្សវត្ស
ប៉ៃលិន៖ វត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ទោះបីឆ្លងកាត់សង្រ្គាមអស់ជាច្រើនទស្សវត្ស ប៉ុន្តែវត្តកោងកាងមិនមានការខូចខាត បាក់បែកអ្វីមួយ ដែលគួរអោយកត់សំគាល់នោះឡើយ ដែលផ្ទុយស្រឡះពីវត្តអារាម ចំនួន ១៥វត្ត ផ្សេងទៀត ដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម បានរងការខូចខាត បាក់រលំរាបដល់ដី ។ បញ្ហានេះ មានប្រជាពលរដ្ឋចាស់ទុំជាច្រើនបានលើកឡើងថា វត្តកោងកាងមានបារមីខ្លាំងពូកែ ជួយឃុំគ្រង រងមុខ ពិសេសបារមី លោកឪឡឹក សេន អតីតព្រះចៅអធិការវត្តរតនសោភ័ណ ហៅវត្តកោងកាងនេះតែម្តង។


នយោបាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃ
ប៉េកាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុវត្ថិភាព គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ Hua Chunying អនុរដ្ឋមន្ត្រីការបរទេសចិន។


នយោបាយ
សម្តេចមហាបវរធិបតី អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចការងារនៅប្រទេសចិន
៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦នេះ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញ និងរដ្ឋបាល ក្រុង ស្រុក ពិនិត្យការកែតម្រូវលើការអនុវត្តកិច្ចលទ្ធកម្មឲ្យបានទាន់ពេលវេលា
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា មន្ទីរជំនាញ និងរដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យទៅលើការអនុវត្តលទ្ធកម្ម និងលើផែនការលទ្ធកម្មកែតម្រូវនៅក្នុងឆមាសទី២ ឱ្យបានទាន់ពេលវេលា។ ករណ៌នេះដើម្បីឲ្យការអនុវត្តនីតិវិធីលទ្ធកម្ម មានសង្គត់ភាពទៅលើផែនការចំណាយប្រចាំត្រីមាសនិងឆមាស ក៏ដូចជាការបង្កើនជំនឿទុកចិត្ត និងស័កសិទ្ធភាពថវិកាក្នុងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលកម្ពុជា។


សុខាភិបាល
អាថ៌កំបាំងដែលអ្នកសម្រកគីឡូគ្រប់រូបត្រូវដឹងថា តើញ៉ាំពេលល្ងាចបែបណា ទើបមិនធាត់?
បន្ទាប់ពីបានដឹងហើយថា ការបង្អត់បាយល្ងាចគឺជាការបំផ្លាញសុខភាព និងប្រព័ន្ធដុតបំផ្លាញថាមពល សំណួរដ៏ធំដែលមនុស្សភាគច្រើនតែងសួរនោះគឺ៖ «ចុះបើត្រូវញ៉ាំ តើគួរញ៉ាំបែបណា ទើបមិនធាត់ ហើយគីឡូនៅតែស្រក?» ការញ៉ាំអាហារពេលល្ងាចមិនមែនជាសត្រូវនៃការសម្រកទម្ងន់នោះទេ ឱ្យតែអ្នកដឹងពី «អាថ៌កំបាំងវៃឆ្លាត» ក្នុងការជ្រើសរើសប្រភេទអាហារ និងពេលវេលា។ ខាងក្រោមនេះជាមគ្គុទ្ទេសក៍សុខភាពដែលអ្នកសម្រកគីឡូគ្រប់រូបត្រូវដឹង និងយកទៅអនុវត្តភ្លាមៗ៖


សន្តិសុខសង្គម
រដ្ឋបាលស្រុកសាលាក្រៅ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ លើការដាក់ពាក្យស្នើសុំរបស់អតីតយុទ្ធជន និងនិវត្តជន ក្នុងឃុំទាំង៤ នៃស្រុកសាលាក្រៅ
រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងអតីតយុទ្ធជន (អ.ន.ក) ស្រុក បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងធ្វើបច្ចុប្បន្នភាព នៃការដាក់ពាក្យស្នើសុំរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ក្នុងឃុំទាំង៤ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងធានាឱ្យបាននូវតម្លាភាព ភាពត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងការគ្រប់គ្រងទិន្នន័យ ក៏ដូចជាការផ្តល់សេវាគាំទ្រនានាជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ។


នយោបាយ
សភាប្រើប្រាស់ភាសាបារាំងចេញសេចក្តីសម្តេចចិត្តដ៏ភ្ញាក់ផ្អើលមួយចំពោះបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
ក្រុមប្រទេសប្រើប្រាស់ភាសាបារាំងដែលកម្ពុជាបានចូកជាសមាជិកតាំងពីឆ្នាំ១៩៩៣ ហើយដែលមានប្រទេសជាសមាជិកពេញសិទ្ធិ និងប្រទេសសង្កេតការណ៌សរុបជាង៩០ប្រទេស នៅលើពិភពលោកបានចេញសេចក្តីសម្រេចមួយ ក្នុងការការពារ ភាពត្រឹមត្រូវ និងស្របច្បាប់របស់កម្ពុជា ទៅលើបូរណភាពទឹកដីរបស់កម្ពុជា ក្នុងអំឡុងកិច្ចប្រជុំនៅរដ្ឋធានីដេយុន ប្រទេសកាមេរូន កាលពីថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦។ សេចក្តីសម្រេចចិត្តនេះបានយោងទៅលើលិខិតតុបករណ៌អន្តរជាតិចំនួន៩ ដែលនៅមានតម្លៃគតិយុត្តជាអន្តរជាតិ ដោយបានបង្ហាញពីភាពតានតឹងដែលនៅតែបន្តកើតមាននៅតាមព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះ រាជាណាចក្រថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យមានការបាត់បង់ជីវិត មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ការផ្លាស់ទីលំនៅយ៉ាងច្រើននៃប្រជាជនស៊ីវិល និងរបាយ ការណ៍អំពីការរំលោភបំពានលើបទឈប់បាញ់ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។


សន្តិសុខសង្គម
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន បង្ហាញទីតាំងនៅលើដងផ្លូវដែលកើតមានករណីគ្រោះថ្នាកចរាចរណ៌ញឹកញាប់
យោងតាមរបាយការណ៌មួយដែលបានផ្ញើជូនអគ្គនាយកដ្ឋាន សាធារណការ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន ដោយបានបង្ហាញទីតាំងនៅលើដងផ្លូវដែលតែងតែកើតមានករណីគ្រោះថ្នាកចរាចរណ៌ញឹកញាប់ ក្នុងនោះមានផ្លូវជាតិលេខ៥៧ ផ្លូវជាតិលេខ៥៩ និងផ្លូវក្នុងក្រុង។ ការបង្ហាញនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់អនុគណៈកម្មការសុវត្ថិភាពចារាចរណ៌ផ្លូវគោកខេត្តប៉ៃលិន កាលពីថ្ងៃទី១០ខេកក្កដា ឆ្នាំ២០២៦ ដើម្បីប្រជាពលរដ្ឋ ឬអ្នកដែលប្រើប្រាស់ផ្លូវ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើចរាចរណ៌។


អប់រំ និងកីឡា
ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា ដែលបានឈ្នះមេដាយ ៧គ្រឿង
អបអរសាទរ ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា ដែលបានឈ្នះមេដាយ ៧គ្រឿង (មេដាយមាស ៥គ្រឿង មេដាយប្រាក់ ២គ្រឿង) ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series) ជុំទី១ ដោយ៖
• កីឡាករ មុីន អូស្មាន់ ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Novice Ski Stock)
• កីឡាករ TIET SALAH ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ NOVICE RUNABOUT 1100 Stocks)
• កីឡាករ Kai Vansiden ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Amateur Ski 4 Stroke Lites)
• កីឡាករ Saly Ou Moeut ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Sport GP)
• កីឡាករ Kai Vansiden ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Amatuer Ski Modified)
• កីឡាករ Min Mustan ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសារ Expert Ski GP)
• កីឡាករ មុីន អូស្មាន់ ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសារ Amatuer Ski Modified)
ប្រទេសប៊ុលហ្គោរី (Bulgaria) ថ្ងៃទី៨~១២ ខែកក្កដា ឆ្នាំ២០២៦

